សម្តេចប៉ាបជំរុញអោយស្រ្តី និងបុរសបង្កើតប្រអប់មួយនៅក្នុងចិត្តដើម្បីព្រះជាម្ចាស់​

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅដើមខែកុម្ភៈ ឆ្នាំ២០២៤​បានរៀបចំពិធីថ្វាយអភិបូជាមួយដោយបានជំរុញអោយបុរស និងស្រ្តីនានាបើកចិត្តនិងរក្សាទុកបេះដូងមួយប្រឡោះសម្រាប់រិះគិតពីព្រះជាម្ចាស់ ។​

នៅក្នុងពេលយាងជាអធិបតីភាពនៅក្នុងពិធីថ្វាយអភិបូជា កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចប៉ាបបាន​លើក​ទឹកចិត្ត​បុរស និង​ស្ត្រី​ដែលបានដាក់ចិត្តគំនិតដើរតាមព្រះជាម្ចាស់ឱ្យបើក​ចំហចិត្ត​ជានិច្ច ដើម្បីទទួល​ព្រះវិញ្ញាណ ហើយ​រិះគិតអំពីព្រះជាម្ចាស់ ។

សម្តេចប៉ាបក៏បានលើកទឹកចិត្តអោយគ្រីស្តបរិស័ទរៀបចំចិត្តគំនិតនិងត្រៀមខ្លួនទទួលអំណរសប្បាយនៅក្នុងឆ្នំា២០២៥ ដែលព្រះសហគមន៍មានគម្រោងនឹងរៀបចំឡើង​។​

សម្តេចប៉ាបបានមានបន្ទូលថា សូមរង់ចាំដោយអត់ធ្មត់ និងប្រុងប្រយ័ត្នដើម្បីទទួលព្រះ វិញ្ញាណបរិសុទ្ធ និង​ការ​ខ្ជាប់​ខ្ជួនទៅព្រះជាម្ចាស់តាម​ការ​អធិស្ឋាន។

សម្តេចប៉ាបក៏បានមានបន្ទូលបន្តទៀតថា សូមបើកចិត្តគំនិតអោយទូលាយ​នៅក្នុងការទទួលយកទស្សនៈនិងមតិដែលសមស្របសម្រាប់យើងបន្តប្រកាស ​ដំណឹង​ល្អ ហើយត្រូវតែមានក្តីសង្ឃឹមដែលជា​ពន្លឺនៃជីវិត និង​សេចក្ដី​សង្ឃឹម​នៃ​ជីវិតរបស់យើងទាំងអស់គ្នា៕

Daily Program

Livesteam thumbnail