សម្តេចប៉ាបជួបសន្ទនាជាមួយដូនជីជាមាតាកុមារក្រីក្រនៅហៃទី២.៥០០នាក់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានវាយតម្លៃដ៏ខ្ពស់ និងសម្តែងសមានចិត្តកោតសរសើរចំពោះការលះបង់របស់បងស្រីម្នាក់ដែលកំពុងតែបម្រើព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសហៃទី ជាកន្លែងដែលគ្មានច្បាប់ទម្លាប់ដឹកនាំប្រទេស។
វ៉ាទីកង់ញូវបានរាយការណ៍ថា បងស្រីដែលទទួលការកោតសរសើរដោយសម្តេចប៉ាប គឺជាបងស្រីដើមកំណើតបារាំងដែលបានបម្រើព្រះសហគមន៍កាតូលិកនៅហៃទីតាំងពីឆ្នាំ១៩៩៩ ហើយនៅពេលនេះបងស្រីបានកំពុងតែមើលថៃកុមារទុរគតនៅក្នុងតំបន់ក្រីក្របំផុតមួយ មានចំនូនរហូតដល់ទៅ ២៥០០ នាក់។
ប្រភពដដែលបានបន្តថា ដោយឃើញពីការលះបង់នឹងដើម្បីសំដែងនូវការយកចិត្តទុកដាក់ចំ ពោះកិច្ចការបងស្រី ដែលមានឈ្មោះត្រឹមតែបងស្រី ប៉េស៊ី (Paësie) សម្តេចប៉ាបបានទំនាក់ទំន ងសន្ទនាជាមួយនឹងបងស្រីដោយផ្ទាល់តាមទូរស័ព្ទ ហើយបានបង្ហាញនូវការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការដែលបងស្រីបានកំពុងតែបំពេញរាល់ថ្ងៃ។
បងស្រីបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងបងស្រីថា បងស្រីពិតជារំភើបដែលបានទទួលការទំនាក់ទំនងតាមទូរស័ព្ទដោយផ្ទាល់ពីសម្តេចប៉ាប ហើយនៅ ក្នុងអំឡុងពេលសន្ទនាសម្តេចប៉ាបបានលើកទឹកចិត្តនិងបង្ហាញនូវការគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់បងស្រីចំពោះកិច្ចការមនុស្សធម៌នេះ។
បច្ចុប្បន្នប្រទេសហៃទីគឺជាប្រទេសមួយដែលគ្មានច្បាប់ទម្លាប់ ហើយប្រទេសគឺស្ថិតនៅក្នុងស្ថានភាពចលាចល ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនសង្គមងងឹតជាច្រើនក្រុម ខណៈដែលអាជ្ញាធរនិងរដ្ឋាភិបាលគ្មានលទ្ធភាពដោះស្រាយអ្វីបានទាំងអស់៕