លោកអភិបាលព្រះសហគមន៍នៅ​អាមេរិក​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ធ្វើ​សកម្មភាព​ដោយ​​ភាព​ក្លាហាន​ការពារ​ជនក្រីក្រ

នៅពេលដែលព្រឹទ្ធសភាពិចារណាលើច្បាប់ថវិកា ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅ សហរដ្ឋអាមេរិកកំពុងស្នើសុំសមាជិកសភានិងព្រឹទ្ធសភាឱ្យការពារក្រុមដែលងាយរងគ្រោះ។

លោកអគ្គអភិបាល ធីម៉ូធី ប្រូហ្គ្លីអូ (Timothy Broglio )ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិក អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះសហគមន៍មានអំណរគុណដែលច្បាប់ មួយរួមបញ្ចូលនូវបទប្បញ្ញត្តិដែលលើកកំពស់សេចក្តីថ្លៃថ្នូរនៃជីវិតមនុស្ស និងគាំទ្រការជ្រើសរើសមាតាបិតាក្នុងការអប់រំ។

លោកអគ្គអភិបាលបានលើកឡើងថា ទាំងនេះ​គឺ​ជា​ការ​ផ្តល់​ការ​សរសើរ​ដែល​ជា​អាទិភាព​ដ៏​សំខាន់​សម្រាប់​ព្រះសហគមន៍។

លោកអគ្គអភិបាលបាននិយាយថា​ នៅពេលនេះសភាត្រូវតែមានភាពស៊ីសង្វាក់គ្នាក្នុងការការពារជីវិតមនុស្ស និងសេចក្តីថ្លៃថ្នូរ ហើយធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះច្បាប់នេះ ដើម្បីការពារអ្នកដែលត្រូវការបំផុត។

លោកបានបន្តទៀតថា “ដូចដែលសម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូល កាលពីពេលថ្មីៗនេះថា វាគឺជាទំនួលខុសត្រូវរបស់អ្នកនយោបាយក្នុងការលើកកម្ពស់ និងការពារផលប្រយោជន៍រួម រួមទាំងការធ្វើការដើម្បីជំនះវិសមភាពទ្រព្យសម្បត្តិដ៏អស្ចារ្យ។

លោកអគ្គអភិបាលបានបន្តទៀតថា សូមយកចិត្តទុកដាក់ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សសម្រាប់ទាំងអស់គ្នា លើកតម្កើងផលប្រយោជន៍រួម និងផ្លាស់ប្តូរបទប្បញ្ញត្តិដែលធ្វើឱ្យខូចតម្លៃជាមូលដ្ឋានរបស់មនុស្ស៕

Daily Program

Livesteam thumbnail