សម្តេចប៉ាបឡេអូទី១៤តែងតាំងលោកបូជាចារ្យថ្មីចំនួន៣២រូប

សម្តេចប៉ាបឡេអូទី១៤ បានតែងតាំងលោកបូជាចារ្យថ្មីចំនួន​៣២ កាលពីថ្ងៃសុក្រ ហើយបាន អំពាវនាវឱ្យអស់លោកបំផុសគំនិតពីគំរូជាច្រើននៃភាពបរិសុទ្ធរបស់បូជាចារ្យ ដើម្បីចែករំលែកសេចក្តីស្រឡាញ់របស់ព្រះជាមួយពិភពលោក។

ពិធីនេះបានរៀបចំឡើងនៅវ៉ាទីកង់ កាលពីថ្ងៃទី​២៧ ខែមិថុនា ដោយមានការចូលរួមពីលោកបូជាចារ្យជាច្រើននាក់មកពីប្រទេសជាង​២០​រួម​មាន កូរ៉េ​ខាង​ត្បូង ម៉ិកស៊ិក នីហ្សេរីយ៉ា ឥណ្ឌា វៀតណាម អ៊ុយក្រែន អ៊ូហ្គង់ដា អេត្យូពី និង​រូម៉ានី ដែល​ភាគ​ច្រើន​មក​ពី​ខាង​លិច​អឺរ៉ុប។

នាឱកាសនោះសម្តេចប៉ាប ឡេអូទី ១៤ បានមានបន្ទូលថា នៅក្នុងនាមជាបូជាចារ្យ យើងត្រូវតែស្រលាញ់បងប្អូន នៅក្នុងព្រះសហគមន៍ដូចជាគោរពស្រលាញ់ព្រះជាម្ចាស់​ ហើយយើងក៏ត្រូវតែលះបង់ដើម្បីសេចក្តីស្រលាញ់និងសេចក្តីសុខរបស់មនុស្សជាតិតាមគន្លងគំរូរបស់ព្រះយេស៊ូ​៕​

Daily Program

Livesteam thumbnail