សម្តេចតេជោ ហ៊ុន សែន ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះបញ្ជៀសការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងមេទ័ពកម្ពុជា និងថៃ ឈានទៅកែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះ។ សម្តេចតេជោ ចាត់ទុក ការកែសម្រួលកម្លាំងកងទ័ពនៅ​តំបន់​មានជម្លោះ បញ្ជៀសការប៉ះ​ទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។

សម្តេចបានបន្តថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខ ទើបមានលទ្ធផលដូចពេលនេះ។

សម្តេចតេជោបានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ដើម្បីបញ្ចៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

Daily Program

Livesteam thumbnail