សមភាពនៃការថែទាំសុខភាពត្រូវបានជំរុញ!

សមភាពនៃសេវានិងការយកចិត្តទុកដាក់លើការថែរក្សាសុខមាលភាពសាកលត្រូវបានជំរុញ និង លើកកំពស់ដោយសន្តអសនៈ។

ពាក់ព័ន្ធនឹងសមភាពជាសាកលនៃសេវាថែរក្សាសុខភាពនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបញ្ជូនសារទៅចូលរួមសន្និសីទអន្តរជាតិមួយស្តីពីការប្រកាសស្ថាប័នស្រាវជ្រាវហែលស៊ីនគី (Helsinki)ដើម្បីជួយអ្នកក្រីក្រ ដែលនឹងលើកកំពស់ការស្រាវជ្រាវតម្លៃសីលធម៌និងថែទាំងសុខភាព​នៅក្នុង បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ។ ​

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយសមាគមវេជ្ជសាស្រ្តពិភពលោក សមាគមវេជ្ជសាស្រ្ត អាមេរិក និង បណ្ឌិតសភានៃជីវិតរបស់សន្តអសនៈ​។​

តាមរយៈសារនេះសម្តេចប៉ាបបានលើកកំពស់និងជំរុញឲ្យអ្នកចូលរួមលើកកំពស់បញ្ហាមូលដ្ឋានគ្រឹះនិងសេរីភាពដែលពាក់ព័ន្ធនឹងសុខភាព។​

សម្តេចប៉ាបវាយតម្លៃយ៉ាងខ្ពស់លើការប្តេជ្ញាចិត្តរបស់ក្រុមអ្នកវេជ្ជសាស្រ្តដែលចូលរួមនៅក្នុង វេទិកានេះហើយបានបន្តសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តការពារ និងលើកកម្ពស់តួនាទីដែលត្រូវលើកកំពស់វិស័យសុខាភិបាលដើម្បីធានាសមភាពរបស់មនុស្សទាំងអស់ ។

ដោយបង្ហាញពីការព្រួយបារម្ភអំពីភាពងាយរងគ្រោះដែលមាននៅក្នុងការស្រាវជ្រាវព្យាបាលនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប សម្តេចប៉ាប បានលើកឡើងពីបញ្ហាប្រឈមខាងសីលធម៌ ជាពិសេសក្នុងការការពារអ្នកដែលមានហានិភ័យបំផុត ។

សម្តេចប៉ាបបានលើកឡើងថា នៅលើឆាកអន្តរជាតិ យើងកំពុងឃើញនូវភាពអយុត្តិធម៌ជាច្រើន ដែលរុញច្រានប្រទេសក្រីក្រឱ្យធ្លាក់ទៅក្នុងស្ថានភាពលំបាក ទាក់ទងនឹងលទ្ធភាពទទួលបាន និងការប្រើប្រាស់ធនធានដែលមាន ទុកឱ្យពួកគេស្ថិតក្នុងក្តីមេត្តាករុណារបស់ប្រទេសអ្នកមាន និងអង្គភាពឧស្សាហកម្ម ដែលមើលទៅហាក់ដូចជាមិនសមហេតុផលចំពោះអ្នកដែលមិនមានលទ្ធភាព។

Daily Program

Livesteam thumbnail