សន្និសីទក្រុមចម្រៀងកាតូលិកលើកទី១ នៅហុងកុង បានបញ្ចប់ដោយជោគជ័យ

សន្និសីទក្រុមចម្រៀងកាតូលិកលើកទី១ដែលត្រូវបានប្រារព្ធធ្វើឡើងនៅកោះហុងកុង បានបញ្ចប់ដោយជោគជ័យ ហើយក្រុមអ្នកចូលរួម បញ្ជាក់ថា តន្ត្រីសាសនា អាចក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកសាង សាមគ្គីភាព ការយល់ចិត្តគ្នា និងមិត្តភាព រវាងយុវជនកាតូលិកមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

សន្និសីទនេះ ត្រូវបានរៀបចំឡើង នៅសាកលវិទ្យាល័យសន្តហ្រ្ងង់ស៊ីស្កូ ក្នុងទីក្រុងហុងកុងក្នុងរយៈពេល៥ថ្ងៃ កាលពីអំឡុងចុងខែមិថុនា ហើយអ្នករៀបចំបានសម្តែងក្តីសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយូរអង្វែងសម្រាប់កិច្ចសហការរវាងសាកលវិទ្យាល័យកាតូលិកនានានៅក្នុងតំបន់។

លោកស្រី សាស្ត្រាចារ្យ អេនី ប្លាយ ( Annie Bligh) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យនេះ បាននិយាយថា កម្មវិធីនេះបានបញ្ចប់ជាមួយនឹងលទ្ធផលដ៏មានអត្ថន័យបំផុតមួយរបស់ខ្លួនគឺមិត្តភាពដែលបង្កើតឡើងក្នុងចំណោមនិស្សិតមកពីប្រទេសផ្សេងៗគ្នាតាមរយៈតន្ត្រី និងការផ្លាស់ប្តូរវប្បធម៌។

លោកស្រី បាននិយាយថា "និស្សិតដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតគឺអ្នកដែលនិយាយអំពីការផ្លាស់ប្តូរវប្បធម៌ដែលពួកគេជួបប្រទះនៅទីនេះ និងមិត្តភក្តិជាច្រើនដែលពួកគេបានបង្កើតក្នុងរយៈពេល៥ថ្ងៃកន្លងទៅនេះ"។

លោកស្រីបាននិយាយថា អ្នកចូលរួមបានពណ៌នាដោយក្តីស្រលាញ់អំពីការរៀបចំសន្និសីទនេះថាជា "ជុំរំ" ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពជិតស្និទ្ធដែលពួកគេបានបង្កើតពេញមួយសប្តាហ៍។

សន្និសីទនេះបានប្រមូលផ្តុំអ្នកចម្រៀង អ្នកដឹកនាំវង់ភ្លេង និងអ្នកតន្ត្រីជាង ១00 នាក់មកពីក្រុមចម្រៀងសាកលវិទ្យាល័យកាតូលិក១នៅហុងកុង មួយហ្វីលីពីន នៅកោះតៃវ៉ាន់ និង ទីម័រខាងកើត ។

លោកស្រីបានបន្តថា ការជួបជុំគ្នានេះបានបង្ហាញថា តន្ត្រីអាចភ្ជាប់វប្បធម៌ ខណៈពេលដែលកំពុងចិញ្ចឹមជំនឿក្នុងចំណោមយុវជន។

លោកស្រីបាននិយាយថា វាជាការរីករាយដែលបានឃើញយុវជនទាំងអស់នេះញញឹម និងច្រៀងចេញពីចិត្តរបស់ពួកគេដើម្បីសរសើរព្រះជាម្ចាស់។ លោកស្រីពិតជារីករាយដែលបានឃើញពួកគេបង្ហាញថា ភាពសុខដុមរមនាក្នុងភាពចម្រុះអាចសម្រេចបាន។

Daily Program

Livesteam thumbnail