សន្តិភាពមិនមែនបង្កើតឡើងដោយការគំរាមកំហែង

ផ្អែកលើ​ស្ថានការណ៍នៅអ៊ីរ៉ង សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលកាលពីថ្ងៃអាទិត្យថា សន្តិភាពពិភពលោក មិនមែនកើតឡើងដោយសារតែការគំរាមកំហែង និងការប្រើប្រាស់អាវុធបាញ់ប្រហារគ្នាទៅវិញទៅមកឡើយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ទាក់ទងនឹងបញ្ហានៅមជ្ឈិមបូព៌ា សម្តេចប៉ាបឡេអូបាន អំពាវនាវឱ្យប្រជាជាតិនានារំលឹកឡើងវិញនូវការទទួលខុសត្រូវខាងសីលធម៌របស់ពួកគេក្នុងការស្វែងរកសន្តិភាព ខណៈដែលអំពើហិង្សាកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានអនុវត្ត ការវាយប្រហារលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានធ្វើការសងសឹកវិញទៅវិញទៅមក។

សម្តេចប៉ាបឡេអូបានមានបន្ទូល ថា ស្ថិរភាព និងសន្តិភាពមិនត្រូវបានបង្កើតឡើងដោយការគំរាមកំហែងគ្នាទៅវិញទៅមក ឬដោយអាវុធ ដែលសាបព្រោះការបំផ្លិចបំផ្លាញ ការឈឺចាប់ និងការស្លាប់នោះទេ ប៉ុន្តែវាអាចកើតឡើងបានតាមតែតាមរយៈការសន្ទនាដែលសមហេតុផល ត្រឹមត្រូវ និងមានទំនួលខុសត្រូវប៉ុណ្ណោះ។

សម្តេចប៉ាបឡេអូបានព្រមានអំពីសោកនាដកម្មដ៏ធំមួយ ប្រសិនបើអំពើហិង្សាកាន់តែកើនឡើងហួសពីការគ្រប់គ្រង៕

Daily Program

Livesteam thumbnail