សន្តអាសនៈបញ្ជាក់ជំហរថា ទុក្ខវេទនាដែលមិនអាចថ្លែងបាននៅហ្គាហ្សាត្រូវតែបញ្ចប់
លោកអគ្គអភិបាល ហ្គាព្រីអែល ហ្គាស្យា (Gabriele Gaccia)អ្នកសង្កេតការណ៍អចិន្រ្តៃយ៍របស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិថា ទុក្ខវេទនាដែលមិនអាចថ្លៃបាននៅហ្គាហ្សាគឺត្រូវតែបញ្ចប់។
លោកអគ្គអភិបាលបានសង្កត់ធ្ងន់នូវបំណងរបស់សម្តេចប៉ាបដែលទ្រង់កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងអំពីសង្រ្គាមនៅហ្គាហ្សា ហើយក៏បន្តអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយ។
លោកអគ្គអភិបាលបានបន្តថា ស្ថានភាពមនុស្សធម៌នៅហ្គាហ្សាគឺវាលើសពីអាក្រក់ ហើយកំពុងតែបង្កើតនូវទុក្ខវេទនាដែលគ្មានអ្វីយកមកវាស់បាន។
នាឱកាសនោះ លោកអគ្គអភិបាលនៅតែថ្កោលទោសការវាយប្រហារមកលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែយើងក៏ចាំបាច់ត្រូវតែចៀសវាងនូវអ្វីដែលនាំអោយបង់តម្លៃនៃទុក្ខវេទនាទៅប្រជាជនទាំងអស់ដែរ។
លោកអគ្គអភិបាលបានថ្លែងទៀតថា រាល់សកម្មភាពដែលបានធ្វើដើម្បី ការពារខ្លួនត្រូវតែបានដឹកនាំដោយគោលការណ៍នៃភាពខុសគ្នានិងសមាមាត្រ ហើយអនុវត្តទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
លោកអគ្គអភិបាលបានលើកឡើងបន្តទៀតថា មន្ទីរពេទ្យ សាលារៀន និងទីកន្លែងសក្ការៈ បូជា គឺកំពុងតែរងគ្រោះនៅហ្គាហ្សា ទោះបីជាទីនោះមិនគួរត្រូវបានគេយកមកពាក់ព័ន្ធនឹងសង្រ្គាមនិងការបាញ់ប្រហារគ្នានោះឡើយ៕