សន្តអាសនៈបង្កើតអ៊ីម៉ែលដើម្បីរាយការណ៍ប្រឆាំងនឹងអំពើពុករលួយ

វ៉ាទីកង់ញូវបានរាយការណ៍ថា សន្តអាសនៈទើបតែចេញនូវបទដ្ឋានថ្មីដែលរៀបរាប់អំពីនីតិវិធីសម្រាប់បង្កើនការព្រួយបារម្ភអំពីអំពើពុករលួយជាមួយសវនករ តាមរយៈអាសយដ្ឋានអ៊ីមែលជាក់លាក់ ទាក់ទងនឹងភាពមិនប្រក្រតីក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ឬសម្ភារក៏ដូចជាភា​ពមិនប្រក្រតីនៃការដេញថ្លៃ និងអំពើពុករលួយ។

ប្រភពដដែលបានរាយការណ៍ថា គំនិតផ្តួចផ្តើមនេះបានដាក់ចេញ ហើយត្រូវបានគេចាត់ទុកថា ជានីតិវិធីមួយជំហានថ្មីសម្រាប់ការរាយការណ៍ពីភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុទៅកាន់កា​រិយាល័យសវនកម្ម។

ប្រភពដដែលបានបន្តថា នីតិវិធីនេះនឹងជួយសម្រួលដល់ការផ្សព្វផ្សាយចំណេះដឹង និងលទ្ធភាពនៃ "ការផ្សាយព័ត៌មាន" ឬបង្កើនការព្រួយបារម្ភអំពីការរំលោភបំពានដែលអាចកើតមានជាធរមាននៅក្នុងច្បាប់នៃសន្តអាសនៈ និងច្បាប់នានារបស់បុរីវ៉ាទីកង់តែម្តង។

អ៊ីម៉ែលនេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលបានផ្តល់សម្រាប់ ក្នុងចំណោមរបស់ផ្សេងទៀត ដោយអនុសញ្ញាអង្គការសហប្រ​ជាជាតិប្រឆាំងនឹងអំពើពុករលួយ ដែលសន្តអាសនៈបានផ្តល់សច្ចាប័នតាំងពីឆ្នាំ ២០១៦ ។

តាមសេចក្តីរាយការណ៍ដដែលគេបានឲ្យដឹងថា ភាពមិនប្រក្រតីនឹងត្រូវបានរាយការណ៍ តាមរយៈអាស័យដ្ឋានអ៊ីម៉ែល គឺ[email protected] ឬតាមលិខិតដែលផ្ញើទៅកាន់អគ្គសនវករ​៕

Daily Program

Livesteam thumbnail