សន្តអាសនៈនិងគុយបាយអបអរខួបចំណងការទូតលើកទី៩០

ប្រមុខការទូតរបស់បុរីវ៉ាទីកង់បានបំពេញទស្សនកិច្ចនៅទីក្រុងហាវ៉ាណា នៅប្រទេសគុយបា កាលពីសប្តាហ៍មុន ហើយបានជួបជាមួយគ្រីស្តបរិស័ទកាតូលិកក្នុងស្រុក និងមន្រ្តី ដើម្បីអបអរខួប៩០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងគុយបា និង សន្តអាសនៈ។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយាករណ៍ថា នៅក្នុងអំឡុងពេលស្នាក់នៅប្រទេសគុយបា កាលពីសប្តាហ៍មុន លោក ប៉ូល រីឆាត ហ្គាឡាហ្គ័រ ( Paul Richard Gallagher) រដ្ឋមន្រ្តីនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិនានា បានជួបជាមួយប្រធានាធិបតី មីគែល ឌីយ៉ា ខាណែល ( Miguel Díaz-Canel) និងនាយករដ្ឋមន្ត្រី ម៉ានូអែល ម៉ារេរូ ក្រឺហ្ស ( Manuel Marrero Cruz)។
នាឱកាសនោះ លោកក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេស គុយបា លោក ប្រ៊ុយណូ អេក្វាឌូ រ៉ូឌ្រីហ្គេ ប៉ារីឡា ( Bruno Eduardo Rodríguez Parrilla) ផងដែរ។
យោងតាមការបង្ហោះនៅលើបណ្ដាញសង្គម X ដោយអគ្គអភិបាលបានមានប្រសាសន៍ថា នៅគុយបាឥឡូវនេះ កំពុងសកម្មចំពោះការផ្សាយដំណឹងល្អក្នុងការលើកកម្ពស់សន្តិភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
គុយបា និង សន្តអាសនៈ បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ១៩៣៥។ ក្រោយមកទោះបីជាមានបដិវត្តន៍គុយបាឆ្នាំ ១៩៥៩ នៅពេលដែល លោក ហ្វីដែល កាស្រ្តូល បានទទួលយកលទ្ធិម៉ាក្ស-លេនីន និងដាក់រដ្ឋមិនជឿលើសាសនាក៏ដោយ ក៏ទំនាក់ទំនងការទូតរវាងរដ្ឋទាំងពីរនៅតែបន្តរក្សា៕
Daily Program
