សន្តបុគ្គល និងមរណសាក្សីថ្មីជាជនជាតិអ៊ីតាលី និងអេស្ប៉ាញ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានចេញក្រិត្យតែងតាំងជនជាតិអ៊ីតាលីម្នាក់ជាសន្តបុគ្គល និងមរណៈសាក្សី២រូបពីអេស្ប៉ាញជាជនមានសុភមង្គលបំផុបនៅក្នុងព្រះសហគមន៍។
វ៉ាទីកង់ញូវបានរាយការណ៍ថា បងស្រីជនជាតិអ៊ីតាលីដែលទទួលការតែងតាំងជាសន្តបុគ្គលរូបនេះគឺ បងស្រី អេលីណា ហ្គ័រ៉ា (Elena Guerra) ដែលកើតនៅក្នុងឆ្នាំ១៩៣៥ និងបានបាត់ប ង់ជីវិតនៅឆ្នាំ១៩១៤។ បងស្រីត្រូវបានគេដឹងថា គឺជាមរណៈបុគ្គលដែលបានតស៊ូលុះអស់ជីវិតនៅក្នុងបុព្វហេតុនៃការត្រាស់ហៅ។
បងស្រីបានតស៊ូដើម្បីជីវិតនិងការត្រាស់ហៅដើម្បីក្លាយជាអ្នកបម្រើរបស់ព្រះជាម្ចាស់និងព្រះសហគមន៍មួយរូប ទោះបីជាបងស្រីជួបការរារាំងពីគ្រួសារ។
ដោយសារតែការតស៊ូ និងការលះបង់បងស្រី ត្រូវបានគេស្គាល់ថា ជាបងស្រីហ្សីតា ហើយត្រូវគេ គោរពស្រលាញ់និងរាប់អានបំផុត។
ប្រភពដដែលបានបន្តថា ដោយឡែកបងស្រីជនជាតិអេស្បាញពីររូបក៏ត្រូវបានតែងតាំងជាបុ គ្គលដែលមានសុភមង្គលបំផុត ក្រោយពេលដែលបានតស៊ូរក្សាជំនឿនៅក្នុងអំឡុងពេលនៃសង្រ្គាមស៊ីវិលនៅអេស្ប៉ាញដែលជាពេលដែលជំនឿនៅពេលនោះត្រូវបានគេរើសអើង។ មរណៈបុគ្គលទាំងពីរម្នាក់កើតនៅក្នុងឆ្នាំ១៨៦៣ និងម្នាក់ទៀតនៅក្នុងឆ្នាំ ១៨៩៥ ប៉ុន្តែអ្នកទាំងពីរត្រូវបានគេប្រហារជីវិតនៅក្នុងឆ្នាំ១៩៣៦។
ក្រៅពីបងស្រីអេស្ប៉ាញទាំងពីរ បុរសជាគ្រហស្ថម្នាក់ដែលមានកូន១១ នាក់ក៏ក្លាយជាជនដែលមានសុភមង្គលបំផុតដែរ ដោយសារតែលោកសុខចិត្តពលីក្រោយពេលដែលសុខចិត្តស្លាប់ដើម្បីការពារជីវិតដល់បុព្វជិត និងគ្រីស្តបរិស័ទជាច្រើននាក់នៅផ្ទះរបស់លោក ក្រោយពេលដែលផ្ទះរបស់លោកត្រូវបានក្រុមទាហានសម័យនោះចូលឆែកឆេរផ្ទះរបស់លោក៕