វ៉ាទីកង់បើកកិច្ចប្រជុំកំពូលស្តីអំពីអាកាសធាតុបុរីវ៉ាទីកង់
អ្នកវិទ្យាសាស្ត្រ អ្នកដឹកនាំក្នុងតំបន់ និងអ្នកជំនាញមកពីសាកលវិទ្យាល័យជុំវិញពិភពលោកបានជួបប្រជុំគ្នានៅបុរីវ៉ាទីកង់នៅក្នុង កិច្ចប្រជុំកំពូលមួយស្តីអំពី «ពីវិបត្តិអាកាសធាតុរហូតដល់ភាពធន់នឹងអាកាសធាតុ»។
កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងដោយ បណ្ឌិតសភាវិទ្យាសាស្ត្រ និងបណ្ឌិសភាវិទ្យាសាស្រ្តសង្គមនៃសន្តអាសនៈ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំកំពូលនេះ អ្នកជំនាញ និងអ្នកដឹកនាំមកពីជុំវិញពិភពលោកបាន សម្លឹងមើលវិបត្តិអាកាសធាតុដែលប៉ះពាល់ដល់ភពផែនដីដោយផ្តោតជាពិសេសលើរបៀបគ្រប់គ្រង និងដោះស្រាយប្រកបដោយប្រសិទ្ធភាព។
អ្នកចូលរួមកិច្ចប្រជុំកំពូលបានទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃវិបត្តិអាកាសធាតុដែលពិភពលោកកំពុងជួបប្រទះ និងរបៀបដែលវាបានជះឥទ្ធិពលកាន់តែអាក្រក់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
អ្នកចូលរួមក៏បានសំដែងការព្រួយបារម្ភផងដែរនៅពេលដែល ផែនដីកើនកំដៅឡើងហួសកម្រិតគ្រោះថ្នាក់១,៥°C នៅ ឆ្នាំ២០៣០។ ខណៈពេលដែលការកើនឡើងនេះត្រូវបានគេរំពឹងថានឹងឡើងដល់កំពូលនៅពាក់កណ្តាលសតវត្សចុងក្រោយនេះ ហើយបានដាក់ចេញនូវការអំពាវនាងឲ្យមានសកម្មភាពឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុបំពុលដែលបំផ្ទុះកំដៅ ពោលគឺត្រូវតែ ដោះស្រាយជាបន្ទាន់៕