វ៉ាទីកង់នឹងអនុញ្ញាតឲ្យអ្នកទេសចរបានដើរកំសាន្តនៅសួនឧទ្យានសម្តេចប៉ាប
វាទីកង់ញូវបានរាយការណ៍ថា ដោយសារតែខែឧសភា គឺជាខែដែលសន្តអាសនៈសន្មត់ថាជាពេលវេលាពិសេសសម្រាប់ព្រះនាងព្រហ្មចារិនី ម៉ារី បុរីវ៉ាទីកង់នឹងអនុញ្ញាតឲ្យអ្នកទេសចរអាចធ្វើដំណើរទេសចរណ៍នៅតាមឧធ្យានសម្តេចប៉ាប។
កម្មវិធីធម្មយាត្រាទេសចរណ៍នៅសួនសម្តេចប៉ាបនេះ នឹងបើកទទួលស្វាគមន៍សម្រាប់អ្នកទេសចរនៅថ្ងៃពុធ និងថ្ងៃសៅរ៍ ដើម្បីជាការឧទិ្ទសជូនដល់ព្រះនាងម៉ារី ។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងឱកាសនោះគ្រីស្តបរិស័ទអាចទទួលបានការអនុញ្ញាតឲ្យចូលទៅកាន់កន្លែងប្រៀបបាននឹងកន្លែងដ៏ពិសិដ្ឋ រីឯអ្នកទេសចរអាចនឹងធ្វើការសិក្សានិងស្វែងយល់នូវអត្ថន័យនៃសេចក្តីស្រលាញ់ មេត្តាករុណា ជាពិសេសគឺសេចក្តីមេត្តាធម៌របស់ព្រះនាងម៉ារី។
សួនឧធ្យាននេះ នឹងមានកន្លែងស្អាតៗ និងមានកន្លែងដែលសម្តេចប៉ាបតែងតែចាប់អារម្មណ៍ ជាពិសេសគឺ សម្តេចប៉ាបយូហានប៉ូលទី២ សម្តេចប៉ាបបេណេឌិកទី១៦ សូម្បីតែសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។
សួនឧធ្យាននេះគឺជាកន្លែងពិសិដ្ឋដែលសម្តេចប៉ាបតែងតែចំណាយពេលលំហែរនៅពេលដែលពួកទ្រង់ទំនេរ ខណៈដែលទីនោះគឺមានរុក្ខជាតិ មានកន្លែងពិសិដ្ឋ និងសក្តារបូជាផងដែរ។
ម្យ៉ាងវិញទៀតនៅពេលដែលធ្វើដំណើរទេសចរណ៍ទស្សនានៅឧធ្យាននោះ ក៏នឹងត្រូវបានណែនាំឲ្យគ្រប់គ្នារិះគិតអំពីសន្តិភាព តាមគន្លងនិងការលះបង់របស់ព្រះនាងម៉ារី៕