វិស័យការពារជាតិ ប្រឈមមុខនឹងលោកត្រាំ ទំនុកចិត្តរបស់អឺរ៉ុបចំពោះសហរដ្ឋ អាម៉េរិកធ្លាក់ចុះទាបបំផុត

យោងតាមការអង្កេតថ្មីមួយ មានតែជនជាតិ១នាក់ក្នុងចំណោម ១០នាក់ នៅចាត់ទុកទីក្រុង វ៉ាស៊ីនតុនជាសម្ព័ន្ធមិត្ត។ នៅខណៈដែលការមិនទុកចិត្តកើនឡើង ជនជាតិអឺរ៉ុប​ហាក់ដូចជា ពេញចិត្តកាន់តែច្រើនឡើងក្នុងការការពារខ្លួនឯងប្រឈមនឹងអ្នកឈ្លានពាន​ដែល​មាន សក្តានុពល។

សហរដ្ឋអាម៉េរិកនៅតែជាសម្ព័ន្ធមិត្តអឺរ៉ុបឬទេ? យោងតាមរបាយការណ៍មួយ នៃក្រុមប្រឹក្សា អឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិ (ECFR) បានឲ្យដឹងថា នៅខណៈដែលការវិលត្រឡប់របស់ លោកដូណាល់ ត្រាំ មកកាន់វិមានពងក្រពើ លោកបានវាយប្រហារប្រទេសចំនួន ៧ បាន គំរាមកំហែងឈ្លានពានកោះហ្គ្រូអេនឡេន និងគំរាមកំហែងដាក់ពន្ធគយមិនឈប់ឈរលើ ប្រទេសចំនួន ២៧ នៅអឺរ៉ុប។​ ដូច្នេះ ទំនុកចិត្តរបស់អឺរ៉ុបហាក់បីដូចជាលែងមានពិតប្រាកដ​ហើយ។ ដោយ​ធ្វើការស្ទង់មតិលើប្រទេសចំនួន ១៥ នៃទ្វីបអឺរ៉ុប ដែលមានដូចជា បារាំង អាឡឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងចក្រភពអង់គ្លេស ក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិ បាន​សន្និដ្ឋានថា ជនជាតិអឺរ៉ុប​លែងជឿ​ហើយ​លើការធានាសន្តិសុខពីអាម៉េរិក និងមានអារម្មណ៍​ផ្ទុយ​វិញ ​ដោយការមិនទុកចិត្ត​ដ៏​ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក។

អ្នកឯកទេសនៃក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិ បានកត់សម្គាល់ថា មានតែ ១១% ក្នុង​ចំណោម​ជនជាតិអឺរ៉ុប​នៅមើលឃើញនៅឡើយថា ទីក្រុងវ៉ាស៊ីនតុន​នៅតែ​ជាសម្ព័ន្ធមិត្ត​នា​ពេល​​សព្វថ្ងៃនេះ។ នេះគឺជាកម្រិតដ៏ទាបបំផុតជាប្រវត្តិសាស្រ្ត។ ភាគច្រើននៃ​ជនជាតិ​អឺរ៉ុប​ពិព៌នាថា សហរដ្ឋអាម៉េរិកគឺជាដៃគូដ៏ចាំបាច់ ហើយមួយ ១/៤ នៃការស្ទង់មតិ មាននៅ​ប្រទេស​ដាណឺម៉ាក បារាំង អេស្ប៉ាញ និងស្វីស ប្រជាជនក៏ចាត់ទុកប្រធានាធិបតី​អាម៉េរិកជាគូប្រជែង ឬ​ក៏​ជា​សត្រូវផង។

ជនជាតិអឺរ៉ុបជាច្រើន​ដែលត្រូវបានធ្វើការស្ទង់មតិវាយតម្លៃថា ទំនាក់ទំនងជាមួយសេតវិមាន​នឹង​​ល្អប្រសើរឡើង កាលណាលោកដូណាល់ ត្រាំ នឹងចាកចេញពីតំណែង។ នៅចន្លោះ​ពេល​រង់ចាំ ពួកគេមិនបាន​បាត់បង់ក្តីសង្ឃឹមសម្រាប់ស្ថានភាពដែលសហរដ្ឋអាម៉េរិក​នឹងវិល​ត្រឡប់​មក​​រកស្នូលកណ្តាល​នៃសម្ព័ន្ធមិត្តឆ្លងអាត្លង់ទិកនោះទេ។

ជាលទ្ធផល ៖ ជនជាតិអឺរ៉ុបនឹងពឹងផ្អែកលើអ្នកជិតខាងក្នុងចំណោមគ្នាគេ។ លើកលែងតែ​ប្រទេស​ប៊ុយហ្គារី នៅក្នុងគ្រប់ប្រទេសដែលធ្វើការស្ទង់មតិ ភាគច្រើននិយាយថា ពួកគេ​ប្រាកដថា យ៉ាងហោចណាស់ ប្រទេសអឺរ៉ុបខ្លះៗ នឹងមកជួយពួកគេ ប្រសិនបើប្រទេស​របស់​ពួកគេ​ត្រូវបានវាយប្រហារ។ ជនជាតិដាណឺម៉ាកជឿដូច្នេះ។ ៤៣% ទុកចិត្តណាស់ថា ប្រទេស​អឺរ៉ុប​ផ្សេងៗនឹងមកជួយនៅពេលដែលប្រទេសខ្លួនត្រូវវាយប្រហារ ហើយ ៤៥% ជឿល្មមៗ ទេ​ថា ដូច្នេះ។

នៅក្នុងបរិបទនេះ ពលរដ្ឋនៃទ្វីបអឺរ៉ុប កាន់តែច្រើនឡើងៗ ចង់ការពារខ្លួនដោយខ្លួនឯង​ពីការ​ខ្វះ​ភាពទុកចិត្តលើអាមេរិក តាមរយៈការពង្រឹងការពារអឺរ៉ុប ជាពិសេសប្រឈមមុខ​នឹង​ប្រទេស​រុស្ស៊ី។ ដើម្បីឈានទៅសម្រេចបានរឿងនេះ អ្នកទទួលការស្ទង់មតិ ជាទូទៅ គាំទ្រឲ្យមាន​ការ​បង្កើន​ថវិកាលើវិស័យការពារជាតិ និងលើកងកម្លាំងឆត្រនុយក្លេអ៊ែរអឺរ៉ុបដែលឯករាជ្យ។

ជនជាតិអឺរ៉ុប ជាទូទៅក៏ពេញចិត្ត​នឹងធ្វើការសហប្រតិបត្តិការជាមួយអ្នកជិតខាងខ្លួន។ ៤៧% នៃមនុស្សដែលបានសាកសួរ គាំទ្រគំនិតការខ្ចីប្រាក់រួមគ្នាសម្រាប់សហភាពអឺរ៉ុបដើម្បី​ផ្តល់​ហិរញ្ញ​ប្បទាន​ដល់ការចំណាយយោធា។

ប្រឈមនឹងលទ្ធផលទាំងនេះក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិ វាយតម្លៃថា មេដឹកនាំជា​ច្រើន​នៅទ្វីបអឺរ៉ុប ដែលបានចូលរួមគាំទ្រគំនិតការការពារអឺរ៉ុបដោយអឺរ៉ុប គួរតែចាប់យក​ឱកាសនេះ ដែលជាពេលវេលាសមស្របមុនពេលប្រជាពលរដ្ឋផ្លាស់ប្តូរគំនិតរបស់​ពួកគេ។

 

Daily Program

Livesteam thumbnail