វិសាលវិហារណូតទ្រីដាម នឹងសម្ភោធនៅចុងឆ្នាំ២០២៤នេះ
លោកអគ្គអភិបាល ឡូរ៉ង់ អ៊ុលរិច (Laurent Ulrich ) នៃព្រះសហគមន៍កាតូលិកទីក្រុងប៉ារីស បានថ្លែងថា វិសាលវិហារ ណូតទ្រឹ ដាម (Notre Dame) ដែលបានរងការខូចខាតដោយអគ្គីភ័យកាលពីប៉ុន្មានឆ្នាំមុននឹងសម្ភោធឡើងវិញនៅចុងឆ្នាំ២០២៤។
លោកអគ្គអភិបាលបានត្រូវដកស្រង់សំដីដោយវ៉ាទីកង់ញូវថា វិសាលវិហារដែលបានកំពុងតែដំណើរការជួសជុលក្រោយកើតគ្រោះអគ្គីភ័យនឹងសម្ភោធនៅក្នុងរង្វង់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ហើយប្រសិនបើដំណើរការជួសជុលមានការខ្វះខាតអាចនឹងកែសម្រួលដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក៏អាចបានដែរ។
វិសាលវិហារនេះបានត្រូវបំផ្លិចបំផ្លាញដោយគ្រោះអគ្គិភ័យ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។ វិសាលវិហារនេះជាសំណង់ស្ថាបត្យកម្មបុរាណមួយនៅអឺរ៉ុប ដែលបានកសាងឡើងតាំងពីអំឡុងនៃសតវត្សរ៍ទី ១៤ឯណោះ៕