វិនាសសកម្មលើកុមារអាចបញ្ចប់សង្រ្គាមនៅកាហ្សា?

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលប្រកបដោយសេចក្តីសង្ឃឹមថា សូមអោយវិនាសសកម្មដែលកើតមានឡើងលើកុមារនៅតាមសមរភូមិនានានៅលើពិភពលោក អាចរញ្ជួញដល់បេះដូ​ង អ្នកដែលអាចបញ្ឈប់សង្រ្គាមនៅតាមទីកន្លែងនានាដែលកំពុងតែក្តៅ។

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទូលសម្តេចប៉ាបបែបនេះ គឺទ្រង់បានបញ្ចេញនៅពេលដែលទ្រង់បានយាងជួបជាមួយនឹងកុមារានិងកុមារីអ៊ីតាលី៧០រូប កាលពីចុងសប្តាហ៍កន្លងទៅ។

ប្រភពដដែលបានបន្តថា ជំនួបនេះបានបណ្តាលចិត្តអោយសម្តេចប៉ាបរញ្ជួលចិត្តនឹកគិតដល់ ទុក្ខសោកនិងសេចក្តីរន្ធត់ ភាពវេទនារបស់កុមារានិងកុមារីនៅតាមតំបន់ដែលកំពុងតែផ្ទុះស  ង្រ្គា​មដូចជានៅហ្គាហ្សា នៅអ៊ុយក្រែន និងនៅ​យ៉េមែនជាដើម។

សម្តេចប៉់ានមានបន្ទូលថា ទោះជាពួកគេស្ថិតនៅក្នុងស្ថានភាពបែបណា គឺពួកគេនៅតែទទួល ការចាប់អារម្មណ៍ និងសេចក្តីស្រលាញ់ពីព្រះជាម្ចាស់ស្មើៗគ្នា ហើយបានអធិដ្ឋានសុំសន្តិភាព នៅតាមកន្លែងទាំងអស់នោះ។​

សម្តេចប៉ាបបានមានបន្ទូលថា មានតែសេចក្តីស្រលាញ់ចំពោះព្រះជាម្ចាស់ និងសេចក្តីស្រ​លាញ់​គ្នាទៅវិញទៅមកនេះទេ ដែលពិភពលោកអាចនឹងស្វែងរកពន្លឺនិងសន្តិភាពដែលកំពុងតែត្រូ​វការ។

នាឱកាសនោះ សម្តេចប៉ាបក៏បានជំរុញអោយមេដឹកនាំពិភពលោកជាពិសេសមេដឹកនាំនៅ ប្រទេសដែលកំពុងតែផ្ទុះសង្រ្គាម សូមនឹងឃើញពីសេចក្តីស្រលាញ់និងភាតរភាព  ដើម្បីបញ្ចប់ទុក្ខសោគរបស់កុមារានិងកុមារី ដែលបានស្លាប់ និង រងរបួស ក៏ដូចជាទុក្ខលំបាកគ្រប់យ៉ាង នៅក្នុងតំបន់នៃសង្រ្គាម ជាពិសេសគឺនៅហ្គាហ្សា សង្រ្គាមនៅអ៊ុយក្រែន ដែលកំពុងតែអូសបន្លាស និង នៅយ៉េមែន ដែលបានកើតមានឡើងយ៉ាងរ៉ាំរ៉ៃ៕

Daily Program

Livesteam thumbnail