លោកអភិបាលព្រះសហគមន៍ភូមិភាគវៀងច័ន្ទចូលរួមពិធីបុណ្យសពព្រះសង្ឃពុទ្ធសាសនា

លោក អេនថូនី អាដូន ហុងសាផុង (Anthony Adoun Hongsaphong) អភិបាលនៃព្រះសហគមន៍កាតូលិកនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ បានដឹកនាំគ្រីស្តបរិស័ទឡានចូលរួមពិធីបុណ្យសពព្រះតេជគុណ មហាបុនម៉ា ស៊ីមម៉ាផម ម៉ាហា ថេរា (Maha Bounma Simmaphom Maha Thera) អតីតប្រធានពុទ្ធិសាសនិកជនមជ្ឈឹមនៃប្រទេសឡាវ។

ព្រះតេជគុណ ស៊ីមម៉ាថម បានចូលទិវង្គត់នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ នៅព្រះជន្ម៩២វង្សា ហើយត្រូវបានគេដឹងថា គឺបានសាងផ្នួសជាព្រះសង្ឃអស់រយៈពេល ៧២ ឆ្នាំ  ហើយពិធីបុណ្យព្រះសពព្រះតេជគុណ គឺបានរៀបចំកាលពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៧ ខែឧសភា កន្លងទៅនេះ។

នាឱកាសនោះ លោកអភិបាល បានសំដែងការគោរពនិងចូលរួមសោកស្តាយចំពោះការបាត់បង់របស់ពុទ្ធសាសនិកជននៅឡាវ ហើយលោកអភិបាលក៏បានចុះហត្ថលេខានៅលើសៀវភៅរំលែកទុក្ខសំដែងការគោរពចំពោះព្រះតេជគុណ។

ដូចជាប្រទេសនានានៅក្នុងតំបន់ដែរ អាស៊ីអគ្នេយ៍ដែរ ព្រះសហគមន៍នៅឡាវគឺបានកំពុងតែខិតខំដើម្បីកសាងសន្ទនាល្អជាមួយនឹងប្រជាជន និង អ្នកដែលមានជំនឿលើសាសនានានា ដើម្បីកសាងសន្តិភាព ភាតរភាព និង សាមគ្គីភាព៕

Daily Program

Livesteam thumbnail