លោកកាឌីណាល់ អំពាវនាវដល់ក្រុមការងារសន្និបាតអាស៊ីឲ្យនៅជាមួយប្រជាជន

លោកកាឌីណាល់ ប៉ាប្លូ វីជីលីអូ ដេវីដ ប្រធានគណៈកម្មការលោកអភិបាលនៃព្រះសហគមន៍កាតូលិកអាស៊ី (FABC)

លោកកាឌីណាល់ ប៉ាប្លូ វីជីលីអូ ដេវីដ ប្រធានគណៈកម្មការលោកអភិបាលនៃព្រះសហគមន៍កាតូលិក​អាស៊ី  (FABC)  បានអំពាវនាវដល់ក្រុមការងារសន្និបាតព្រះសហគមន៍មកពីទូទាំងអាស៊ីឱ្យឱបក្រសោបគំរូថ្មីនៃភាពជាអ្នកដឹកនំាព្រះសហគមន៍ ៖ ផ្លាស់ប្តូរពី ការដើរទៅមុខ របស់មនុស្សទៅជាការរៀន ដើរជាមួយនឹងគ្រីស្តបរិស័ទ។

លោកកាឌីណាល់ ដេវីដ បានទាញយកបទពិសោធន៍នៃការរៀបចំកិច្ចប្រជុំពេញអង្គលើកទី ១២ នៃសហព័ន្ធអន្តរអាស៊ីលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី  ដែលបានប្រារព្ធឡើងនៅទីក្រុងហ្សាកាតាក្នុងខែកក្កដាផងដែរ។

លោកបានពិពណ៌នាអំពី ទស្សនៈនេះថាជាចលនាមួយ នៃការប្រែចិត្តគំនិត ដែលកើតចេញពីកិច្ចប្រជុំពេញអង្គ FABC។

លោកកាឌីណាល់ ដេវីដ បាននិយាយថា មេដឹកនាំព្រះសហគមន៍ ត្រូវបានគេរំពឹងថានឹងដឹងផ្លូវដែលគ្រីស្តបរិស័ទ គួរទៅណា ដូច្នេះសូមផ្តល់ទិសដៅ និងផ្តល់ចម្លើយដល់ពួកគេ៕

Daily Program

Livesteam thumbnail
khmer popup image