លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បញ្ជាក់អំពីជំហររបស់សន្តអាសនៈចំពោះសន្តិភាព

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតប្រចាំថ្ងៃ "La Stampa" របស់អ៊ីតាលី លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់ សន្តអាសនៈក្រោមការដឹកនាំរបស់សម្តេចប៉ាបឡេអូទី១៤ ចំពោះសន្តិភាព​។

នៅក្នុងបទសំភាសន៍នោះ  លោកកាឌីណាល់បានព្រមានប្រឆាំងនឹងការធ្វើឱ្យមានប្រក្រតីភាពនៃសង្រ្គាម និងការបំភាន់ថា ជម្លោះប្រដាប់អាវុធគឺជាដំណោះស្រាយដែលមិនអាចជៀសវាងបាន។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៅអ៊ីស្តង់ប៊ុលពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន លោកកាឌីណាល់ បានសម្តែងការព្រួយបារម្ភចំពោះភាពជាប់គាំង និងការបន្តអំពើហិង្សា ប៉ុន្តែក៏មានការប្តេជ្ញាចិត្តផងដែរចំពោះសន្តិភាព ដោយលោកបានដកស្រង់បន្ទូលរបស់សម្តេចប៉ាបឡេអូទី១៤ថា ទ្រង់នឹងលះបង់គ្រប់យ៉ាងឲ្យតែមានសន្តិភាព។

លោកកាឌីណាល់បាននិយាយថា ការបរាជ័យនៃកិច្ចប្រជុំកំពូលនៅអ៊ីស្តង់ប៊ុលមិនអាច ជាការបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្រ្គាមនោះទេ។

លោកកាឌីណាល់បានបន្តថា សន្តអាសនៈមានជំហរស្មោះត្រង់ជានិច្ចចំពោះបេសកកម្មសន្តិភាព បន្តការអំពាវនាវរបស់ខ្លួន ដើម្បីទប់ទល់នឹងតក្កវិជ្ជានៃអំពើហិង្សាហើយចាត់ទុកសង្រ្គាមថាជារឿងជៀសមិនរួច៕

Daily Program

Livesteam thumbnail