លោកកាឌីណាល់ចូលរួមបុណ្យចូលឆ្នាំថ្មីជាមួយសហគមន៍ចិននៅទីក្រុងរ៉ូម

លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាហ្គល (Louis Antonio G. Tagle) មន្រ្តីជាន់ខ្ពស់នៃសន្តអាសនៈ ដែលទទួលខុសត្រូវក្រសួងប្រកាសដំណឹងល្អ បានត្រូវវ៉ាទីកង់ញូវរាយការណ៍ថា បានចូលរួមអំណរសប្បាយជាមួយនឹងសហគមន៍ជនជាតិចិននៅទីក្រុងរ៉ូម​។​

នាឱកាសនោះ លោកកាឌីណាល់ បានមានប្រសាសន៍ថា ព្រះសហគមន៍កាតូលិកជាពិសេសគឺព្រះវិហារមិនមែនបំភ្លឺមនុស្សជាតិតែដោយសារតែពន្លឺរបស់ខ្លួននោះទេ ប៉ុន្តែក៏បានជួយបំភ្លឺពិភពលោកដោយរស្មីនៃអង្គព្រះគ្រិស្តផងដែរ​។

លោកកាឌីណាល់បានថ្លែងថា ព្រះច័ន្ទមិនមានពន្លឺទេ ប៉ុន្តែព្រះច័ន្ទបានទទួលពន្លឺពីព្រះអាទិត្យមកបំភ្លឺមនុស្សជាតិនិងភពផែនដីទាំងមូល ដែលនេះគឺជាសក្ខីភាពមួយ នៃជំនឿ ដែលយើងអា​ចនឹងទទួលហើយក៏អាចនឹងចែករំលែកទៅវិញបានផងដែរ ។​

លោកកាឌីណាល់បានបន្តទៀតថា លោកសង្ឃឹមថា នៅរៀងរាល់អបអរ និងអំណរសប្បាយនៅថ្ងៃឆ្លងនៃពិធីបុណ្យចូលឆ្នាំតាមប្រតិទិនច័ន្ទគតិ គ្រីស្តបរិស័ទនឹងបន្តយកឱកាសនេះ។

នាឱកាសនោះ លោកកាឌីណាល់បានរៀបចំពិធីថ្វាយអភិបូជាជាមួយនឹងសហគមន៍ជនជាតិចិននៅទីក្រុងរ៉ូម ខណៈដែលពួកគេកំពុងតែអបអរអំណរសប្បាយនឹងពិធីឆ្លងចូលឆ្នាំចិនតាមប្រតិទិនច័ន្ទគតិផងដែរ ។​

ពិធីនេះក៏មានការចូលរួមដោយលោកបូជាចារ្យជនជាតិចិន បងស្រី បងប្រុស និងនិស្សិតទេវវិទ្យាល័យ ដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យរ៉ូម ជាច្រើននាក់៕

Daily Program

Livesteam thumbnail