រូបសញ្ញា និងបាវចនាសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបនៅអាស៊ីត្រូវបានប្រកាស
នៅចុងឆ្នាំនេះ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី ហើយមកដល់ពេលនេះ ស្លាកសញ្ញា និងបាវចនាសម្រាប់ដំណើរទស្សនកិច្ចនេះ បានប្រកាសចេញជាផ្លូវការហើយ។
ដំណើររបស់សម្តេចប៉ាបទៅកាន់ទ្វីបអាស៊ីនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ១៣ ខែកញ្ញា។
សម្តេចប៉ាប នឹងយាងទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៣ ខែកញ្ញា ហើយខ្លឹមសារសំខាន់នៃដំណើរនោះគឺ «ជំនឿ- ភាតរភាព - មេត្តាករុណា»។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី សម្តេចប៉ាបនឹងយាងមកប្រទេសប៉ាពួញូហ្គីណេ នៅថ្ងៃទី៨ ខែកញ្ញា ហើយនឹងបញ្ចប់នៅថ្ងៃទី៩ ខែកញ្ញា ដោយបាវចនានៃដំណើរនោះ គឺ «បង្រៀនយើងឲ្យអធិដ្ឋាន»។
បន្ទាប់មកទ្រង់នឹងយាងចាកចេញពី ប៉ាពួញូហ្គីណេ ឆ្ពោះកាន់ទីម័រខាងកើត នៅសល់រហូតដល់ថ្ងៃទី ១១ ក្រោមបាវចនាថា «សូមឱ្យជំនឿរបស់អ្នកជាវប្បធម៌របស់អ្នក» ដែលជាការដាស់តឿនដល់ប្រជាជនទីម័រឱ្យរស់នៅតាមជំនឿរបស់ពួកគេស្របតាមវប្បធម៌ និងប្រពៃណីរបស់ពួកគេ។
សម្រាប់សិង្ហបុរីដែលជាចំណតចុងក្រោយរបស់សម្តេចប៉ាប គឺនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ក្រោមបាវចនានៃដំណើរនៃ ថា «រួបរួម – ក្តីសង្ឃឹម» ពោលគឺដើម្បីបង្ហាញពីសាមគ្គីភាព ការរួបរួម និងភាពសុខដុមរមនាក្នុងចំណោមអ្នកមានជំនឿនៅក្នុងព្រះសហគមន៍ និងក្នុងបរិបទនៃទំនាក់ទំនងសង្គម និងគ្រួសារ៕