រូបថត ២៤ ផ្ទាំងបញ្ជាក់ពីសេចក្តីពិតនៃឯកសារស្តីពីបរិស្ថានមួយរបស់សម្តេចប៉ាប
រូបថតចំនួន២៤ផ្ទាំងដែលគេបានយកមកចូលរួមកម្មវិធីពិព័រណ៍រូបថតស្តីអំពី «ការផ្លាស់ប្តូរ» នៅទីលានសន្តសិលាកាលពីពេលថ្មីៗនេះ ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា គឺជាសក្ខីភាព មួយដែលឆ្លុះបញ្ចាំងពីការប្រែប្រួលបរិស្ថានពិព័ណ៌នាដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។
ពិព័ណ៌រូបថតដែលត្រូវបានយកមកតាំងដោយកំពូលអ្នកថតរូប មីរីយ៉ាណា បែលត្រាមី (Marianna Beltrami ) សហការដោយក្រសួងផ្សព្វផ្សាយ ក៏ដូចជាក្រសួងអភិវឌ្ឍន៍មនុស្សជាតិរបស់សន្តអាសនៈនោះ ត្រូវបានគេថតបញ្ជាក់ពីការប្រែប្រួលនៃសង្គមនៅតំបន់នានានៅជុំវិញពិភពលោក ។
រូបថតទាំងនេះត្រូវគេផ្តិតទិដ្ឋភាពប្រែប្រួលនៅបង់ក្លាដែស អេត្យូពី តំបន់ព្រៃអាម៉ាហ្សូន រដ្ឋផ្លរីដា ក្រិក អ៊ីតាលី អ៊ែឡង់ អូស្ត្រាលី និង តួកគី ហើយត្រូវគេយកមក ផ្គូផ្គងជាមួយអត្ថន័យនៃព្រះគម្ពីរ ។
រូបថតទាំងនេះបញ្ជាក់ពីភាពស្រស់ស្អាតនៃផែនដី និងសក្ខីកម្មដែលបញ្ជាក់ថា ផែនដីដែលជាទ្រនំរបស់មនុស្សជាតិកំពុងតែរងរបួស ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញ និងដំណើរការអភិវឌ្ឍន៍របស់មនុស្ស៕