រាជរដ្ឋាភិបាល ចូលរួមអបអរសាទរ​ទិវារំឭកខួបអនុស្សាវរីយ៏លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់​ និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិទាំងអស់ឲ្យខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ​សម្រា​ប់​ប្រទេសជាតិ។

នេះជាការ​លើកឡើង​របស់​ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តាមរយៈសារលិខិត​ផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងទិវារំឭកខួបអនុស្សាវរីយ៏លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

​សម្តេចធិបតីថា ៖ «ទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃចាប់បដិសន្ធិកងកម្លាំងនគរបាលជាតិ ១៦ ឧសភា ១៩៤​៥ – ១៦ ឧសភា ២០២៤ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយកិត្យានុភាព និងឧត្ត​មភាព ក្រោមស្នាព្រះហស្តដ៏ឧត្ដុង្គឧត្ដមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្ត​ម សីហនុ ព្រះបរបរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។

​​សារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី មានខ្លឹមសារដូចខាងក្រោមនេះ៖

 

Daily Program

Livesteam thumbnail