រលកកំដៅមិនរាំងស្ទះដល់កម្មវិធីសាវនាការនិងអប់រំជំនឿរបស់សម្តេចប៉ាបប្រចាំសប្តាហ៍ឡើយ

វ៉ាទីកង់ញូវបានរាយការណ៍ថា រលកកំដៅនឹងមិនអាចរារាំងកម្មវិធីសាវនាកាការងារនិងកិច្ចការអប់រំជំនឿរបស់សម្តេចប៉ាបឡេអូទី១៤ជាមួយនឹងគ្រីស្តបរិស័ទនៅថ្ងៃពុធសប្តាហ៍នេះបានឡើយ។
ប្រភពដដែលបានបន្តថា ដោយសារតែរលកកំដៅនៅវ៉ាទីកង់ខ្លាំងពេកកម្មវិធីអប់រំជំនឿនិងសាវនាការការងាររបស់សម្តេចប៉ាបឡេអូ នៅថ្ងៃពុធ ទី១៣ ខែសីហា នឹងត្រូវធ្វើឡើងនៅក្នុងសាល Paul VI ជំនួសឲ្យនៅទីលានកណ្តាលវាល។
ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា សម្តេចប៉ាបឡេអូនឹងយាងចូលកម្មវិធីនេះតាមប្រក្រតីភាពដោយទ្រង់នឹងដឹកនាំកម្មវិធីនេះពីព្រះវិហាបាស៊ីលីកាសន្តសិលាហើយទ្រង់នឹងដឹកនាំកម្មវិធីនេះតាមរយៈអេក្រង់ LED ដ៏ធំ។
នៅថ្ងៃទី ១៣ ខែសីហា សីតុណ្ហភាពនៅវ៉ាទីកង់ត្រូវបានគេរំពឹងថា នឹងឡើងកំដៅដល់ទៅលើសពី៣៨ អង្សារសេ ដែលជាសីតុណ្ហភាពដ៏ក្តៅ សម្រាប់ពលរដ្ឋនៅអឺរ៉ុប៕
Daily Program
