របាយការណ៍៖ ​កុមារប្រើប្រាស់អ៊ីនធឺណិត១១% ធ្លាប់ទទួលរងការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ

យោងតាមរបាយការណ៍បញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា ​ក្នុងឆ្នាំ២០២២ បានបង្ហាញថា កុមារ​ដែលប្រើប្រាស់អ៊ីនធឺណិតចំនួន១១% ធ្លាប់ទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតា​មប្រព័ន្ធអនឡាញ។

ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិកាន់តែមានការកើនឡើង ជាពិសេសការប្រើប្រាស់បណ្តាញសង្គម។ កុមារនៅក្នុងប្រទេសកម្ពុជាប្រឈមហានិភ័យខ្ពស់ទៅនឹង​ការរំលោភបំពានតានប្រព័ន្ធអនឡាញ ដែលវាបានបង្កផលប៉ះពាល់ជាច្រើន ដូចជា បញ្ហាផ្លូវចិត្ត និងការធ្វើបាបខ្លួនឯងជាដើម។ ​តើកុមារអាចទទួលបានសុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញតាមរបៀបណា? ​

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​អង្គការ TdH NL នៅថ្ងៃទី​៩ ខែមេសា បាន​ឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយ «ពិភពអនឡាញដែលមានសុវត្ថិភាពសំរាប់កុមារ» អាចជួយបកស្រាយចម្ងល់នេះបាន។

សេចក្តីប្រកាសព័ត៌មានបានបន្តថា យុទ្ធនាការផ្សព្វផ្សាយនេះបានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២៤ ដោយនាយកដ្ឋានគោលយោបាយ ICT  នៃក្រសួងប្រៃសនីយ៍ និងទូរគមនាមគមន៍ និងអង្គការ TdH NL ប្រចាំនៅកម្ពុជា ជាមួយអ្នកបង្កើត មាតិកា តាមបណ្តាញសង្គម កញ្ញា  Catherine Harry។ យុទ្ធនាការរួមគ្នាធ្វើឡើងដើម្បី ផ្សព្វផ្សាយ ពីគន្លឹះសំខាន់សំរាប់កុមារ និងអាណាព្យាបាលសំរាប់សុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញ។ ​

យុទ្ធនាការនេះនឹងចែករំលែកពីគន្លឹះ និងព័ត៌មានតាមរយៈជារូបភាព វីដែអូ និងកា​រ​ផ្សព្វ​ផ្សា​យពី Chatbot game ដើម្បីសុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញ។ ដូចជាការចែករំលែក ពីការកំណត់​ឯ​កជនភាព តើព័ត៌មានណាខ្លះដែលមិនគួរចែករំលែកតាមបណ្តាញសង្គម និងថាតើអាណាព្យា​បាលអា​ចចូ​លរួមការពារការរំលោភបំពានកុមារប្រព័ន្ធអនឡាញដោយរបៀបណា និងយ​ន្តការ​រា​យ​ការណ៍។ យុទ្ធនាការនេះក៍ចែករំលែកចំនេះ ដឹងពីប្រភេទនិងនិយមន័យនៃការរំលោភបំពានកុមារតាមប្រព័ន្ធអានឡាញ និងការផ្លាស់គំនិត ដោយបញ្ឈប់ ការើសអើង ឬការស្តីបន្ទោសជនរងគ្រោះ។

លោកស្រី តាន់ សូ​ដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍ និងព័​ត៌មាននៃក្រសួងប្រៃសនីយ៍ និងទូរគមនាមគមន៍ បានថ្លែងថា ការយល់ដឹងពីហានិភ័យតាមប្រព័ន្ធអនឡាញសំរាប់អ្នកប្រើប្រាស់អ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា គឺនៅមានកម្រិត ដូចនេះ​ការ​ត្រូវការផ្សព្វផ្សាយបន្ថែម ដើម្បីអោយសារធារណៈជនយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ​។ ​

ចំណែក លោកស្រី Zoe de Melo ប្រធានគ្រប់គ្រងគម្រោង OCSE របស់អង្គការ TdH NL   ប្រចាំនៅកម្ពុជា បានលើកឡើងដែរថា ​យុទ្ធនាការនេះ ជាឧទាហរណ៍មួយដ៏សំខាន់ដែលដៃគូពាក់ព័ន្ធបានចូលរួមជាមួយគ្នា ដោយមានការចូលរួមពីក្រសួងសាមី អ្នកបង្កើតមាតិការតាមបណ្តាញសង្គម និងអ្នកជំនាញពីអង្គការអន្តរជាតិ ដែលវានឹងមានសក្តានុពល និងទទួលបានលទ្ធផលខ្ពស់។

លោកស្រីថា ៖ «យើងក៏ជឿជាក់ដែរថា អាណាព្យាបាលនឹងចាប់ផ្តើមជជែកជាមួយកូនៗរបស់ពួ​កគេពីសកម្មភាពនៅតាមប្រព័ន្ធអនឡាញ និងកាត់បន្ថយហានិភ័យការរំលោភបំពានតាមប្រព័ន្ធអនឡាញ»។ ​

សូមបញ្ជាក់ដែរថា យុទ្ធនាការនេះជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង «សុវតិ្តភាព និងសិទ្ធិកុមារតាមប្រព័ន្ធអនឡាញ» ហៅកាត់ថា «ស្ក្រូល» ឬ«SCROL» ដែលគាំទ្រដោយ ក្រុមហ៊ុន Dutch Postcode Loterij និងIgnite Philanthropy តាយរយៈអង្គការ TdH NL ប្រចាំនៅកម្ពុជា៕

Daily Program

Livesteam thumbnail