រដូវកាលនៃការធ្វើធម្មយាត្រាឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់
ព្រះវិហារអេទីប៉ូឡូ (Antipolo)ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានក្លាយជាទីសក្ការៈដែលបានរៀបចំពិធីបិបញ្ចប់រដូវកាលនៃការធ្វើធម្មយាត្រាឆ្នាំ២០២៦ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៦។
កម្មវិធីនេះមានការចូលរួមដោយគ្រីស្តបរិស័ទរាប់ពាន់នាក់ ហើយក៏ត្រូវបានបិទបញ្ចប់ដោយក្បួនដង្ហែប្រចាំឆ្នាំនិងការជួបជុំគ្នា អធិស្ឋានផងដែរ។
នាឱកាសនោះអ្នកចូលរួមក៏ត្រូវបានលើកទឹកចិត្តកុំអោយបង្កើតសំឡេង និងសកម្មភាព រំខានដែលមិនចាំបាច់ នៅពីក្រោយរូបភាពនៃព្រះនាងព្រហ្មចារិនី ម៉ារី ក្នុងអំឡុងពេលដង្ហែ និងលើកទៀនក៏ដូចជាកម្មវិធីសូត្រផ្គាំស្ងាត់ស្ងៀមផងដែរ។
គោលការណ៍ណែនាំទាំងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាក្បួនដង្ហែនៅតែផ្តោតលើការគោរពបូជាជាជាងការសម្តែង ដោយអញ្ជើញអ្នកធ្វើធម្មយាត្រាឱ្យចូលរួមមិនមែនជាអ្នកសង្កេតការណ៍ទេ ប៉ុន្តែជាសមាជិកនៃសហគមន៍អធិស្ឋាន។
ក្នុងពេលជាមួយគ្នានេះ អ្នករៀបចំបានចាត់វិធានការជាក់ស្តែងដើម្បីសម្របទៅនឹងកំណើននៃអ្នកកាន់សាសនាចាប់អារម្មណ៍ហើយមកចូលរួមព្រឹត្តិការណ៍នេះដោយមិនបានព្រៀងទុកផងដែរ៕