យុវជនកាតូលិកឥណ្ឌូណេស៊ីចូលរួមបណ្តុះលទ្ធិប្រជាធិបតេយ្យ
យុវជនកាតូលិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានលើកទឹកចិត្តអោយចួមរួមនៅក្នុងដំណើរ ការបណ្តុះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
ការលើកទឹកចិត្តនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលដែលប្រទេសឥណ្ឌូនេស៊ី បានកំពុងតែ ដំណើរការរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៃប្រទេស ចំថ្ងៃបុណ្យនៃក្តីស្រលាញ់ កន្លងទៅថ្មីៗនេះ។
លោកអភិបាល ភីយូស រៀណា ប្រាបឌី (Pius Riana Prapdi)ប្រធានគណៈកម្មការយុវជននៃ ក្រុមស មាជិកអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកនៅឥណ្ឌូនេស៊ីបាននិយាយ លើកទឹកចិត្ត ឱ្យយុវជនកាតូលិកចូលរួមបោះឆ្នោតឱ្យលទ្ធិប្រជាធិបតេយ្យ និងភាពចម្រុះរបស់ឥណ្ឌូនេស៊ី។
លោកអភិបាលបាននិយាយបន្ថែមទៀតថា យុវជនកាតូលិកឥណ្ឌូនេស៊ីគួរតែជាអ្នកបោះឆ្នោតដែលអាចគេចចេញពីការល្បួងឱ្យប្រើលុយដើម្បីជះឥទ្ធិពលលើការបោះឆ្នោត ស្វែងរកកំណត់ត្រារបស់អ្នកនយោបាយយ៉ាងសកម្ម ហើយថែមទាំងអញ្ជើញមិត្តភក្តិ និងសាច់ញាតិឱ្យបោះឆ្នោត ដើម្បីឱ្យពួកគេអាចចូលរួមយ៉ាងសកម្មក្នុងការថែរក្សាប្រជាធិបតេយ្យនៅក្នុងប្រទេស។
លើសពីនេះទៀតលោកអភិបាលបានអញ្ជើញយុវជនកាតូលិកឱ្យស្វែងរកអ្នកដឹកនាំដែលយកចិត្តទុកដាក់លើភាពចម្រុះនិងបញ្ហាបរិស្ថាន ព្រោះពេលគេថែផែនដីក៏មើលថែជីវិតដែរ។
គណៈកម្មាការយុវជនភូមិភាគផ្សេងៗក៏រៀបចំសកម្មភាពផ្សេងៗនៅថ្នាក់ភូមិភាគផងដែរ ដើម្បីផ្តល់ជូនយុវជនកាតូលិកនូវទស្សនៈជាតិ ជាឧទាហរណ៍ គណៈកម្មការយុវជននៅភូមិភាគកាតាប៉ាង កោះប័រនេអូ បានរៀបចំការចែករំលែកដល់គណៈកម្មាធិការយុវជនកាតូលិកអំពីចំណេះដឹងដែលពួកគេត្រូវការនៅក្នុងដំណើរការបោះឆ្នោត៕