យុវជនកាតូលិកប្រជុំគ្នាក្បែរទីក្រុងរ៉ូម រៀបចំទិវាយុវជនពិភពលោកនៅឆ្នាំ២០២៧
វ៉ាទីកង់ញូវបានរាយការណ៍ថា អ្នកចូលរួមប្រហែល ៣០០ នាក់មកពី ១១០ ប្រទេសជុំវិញពិភពលោកកំពុងជួបប្រជុំគ្នានៅទីក្រុង ស៊ីអាមភីណូ ( Ciampino )ជិតទីក្រុងរ៉ូមពីថ្ងៃទី ២៣ ដល់ ថ្ងៃទី២៥ ខែឧសភាដើម្បីឆ្លុះបញ្ចាំងរួមគ្នាលើប្រធានបទរៀបចំទិវាយុវជនពិភពលោក នៅឆ្នាំ២០២៧ខាងមុខ។
ការជួបប្រជុំគ្នានេះបានកើតមានឡើងក្រោមការរៀបចំដោយក្រសួងគ្រួសារ ជីវិត និងគ្រហស្ថ នៃសន្តអាសនៈដើម្បីដាក់ចេញនូវទិសដៅក៏ដូចជាគោលដៅដើម្បីប្រមូលធាតុចូលស្វែងរកគោលបំណងរួម នៅក្នុងការរៀបចំទិវាយុជនពិភពលោកដែលកូរ៉េនឹងធ្វើជាម្ចាស់ផ្ទះ ។
នៅក្នុងសុន្ទរកថារបស់គាត់លោក កាឌីណាល់ ខេវិន ហ្វារ៉េល ( Kevin Farrell) អ្នកគ្របគ្រងក្រសួងគ្រួសារ ជីវិត និងគ្រហស្ថ បានសំដែននូវស្វាគមន៍អ្នកចូលរួម ហើយអញ្ជើញពួកគេឱ្យមើលអ្វីដែលជា បានសម្រេចនៅក្នុងទិវាយុវជននៅប៉័ទុយហ្គាល់ កាលពីឆ្នាំន២០២៣។
លោកបាននិយាយថា ៖ « យុវជនគឺជាមនុស្សវ័យក្មេងយ៉ាងជាក់លាក់ដែលអាចជាភ្នាក់ងារសំខាន់នៃការបន្តឡើងវិញ ដូច្នេះព្រះសហគមន៍ អាចបិទ ឬបើក គឺការយកចិត្តទុកដាក់ ហើយក្លាយមន្រ្តីមានសក្តានុពល»៕