ម្វាស់ពានរង្វាន់ណូប៊ែលសន្តិភាពចំនួន៣០ ចូលរួមកិច្ចប្រជុំភាតរភាពរបស់មនុស្សជាតិនៅរ៉ូម
វ៉ាទីកង់ញូវបានរាយការណ៍ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពចំនួន ៣០ រូបនឹងចូលរួមកិច្ច ប្រជុំស្តីអំពីភាតរភាពរបស់មនុស្សជាតិដែលនឹងរៀបចំឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា នៅទីក្រុងរ៉ូម។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមូលនិធិ Fratelli Tutti ដោយជ័យលាភីទាំង៣០រូប នឹងចូលរួមក្នុងកិច្ចពិភាក្សា «តុមូលនៃសន្តិភាព» ហើយនឹងចេញផ្សាយ នូវធម្មនុញ្ញនៃមនុស្សជាតិ ស្តីពីការរួមរស់ជាបងប្អូនក្នុងគ្រានៃភាពមិនច្បាស់លាស់ និងការភ័យខ្លាចនេះ។
កិច្ចប្រជុំកម្រិតពិភពលោកលើកទី២ស្តីពីភាតរភាពមនុស្សជាតិនេះក៏នឹងមានការចូលរួមពីអ្នកជំនាញមកពីជុំវិញពិភពលោក ហើយបន្ទាប់មក ដោយរួមទាំងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូផងដែរ ។
តាមការគ្រោងទុកនៅក្នុងកិច្ចប្រជុំនេះសម្តេចប៉ាប ទ្រង់នឹងយាងចូលរួមដោយលើកឡើងនៅក្នុងកម្មវិធីមួយដាច់ដោយឡែកទាក់ទងនឹង «កុមារ៖ ជំនាន់អនាគត» ដែលជាអ្វីដែលទ្រង់នឹង ប្រមូលនូវខ្លឹមសារដើម្បីត្រៀម រៀបចំសម្រាប់ទិវាកុមារពិភពលោកលើកទីមួយនៅថ្ងៃទី២៦ ដល់ ថ្ងៃទី២៦ ខែឧសភា ។
ក្រៅពីនោះអ្នកចូលរួមក៏នឹងពិភាក្សានៅលើប្រធានបទផ្សេងទៀតពាក់ព័ន្ធនឹងកិច្ចការរបស់ក្រុមប្រឹក្សានឹងមានកិច្ចសហប្រតិបត្តិការ និរន្តរភាព និងធុរកិច្ច កសិកម្ម ការអប់រំ កីឡា សុខភាព ការងារ រដ្ឋបាល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មាន៕