មូលនិធិមួយប្រកាសបើកវគ្គបណ្តុះបណ្តាល​ពីគោលលទ្ធិរបស់ព្រះសហគមន៍កាតូលិក​

មូលនិធិមួយដែលមានឈ្មោះថា សេនតេស៊ីមឹស អានណូ ប្រូ ប៉ុនតេហ្វាយ (Centesimus Annus Pro Pontefice) បានប្រកាសបើកវគ្គបណ្តុះបណ្តាលអំពីគោលលទ្ធិរបស់ព្រះស​ហគមន៍កាតូលិក​។​

វ៉ាទីកង់ញូវបានរាយការណ៍ថា មូលនិធិនេះ បានប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ គឺដោយផ្ទាល់ និងតាមអនឡាញ​នៅក្នុងគោលបំណងលើកកំពស់ការយល់ដឹងអោយស៊ីជម្រៅបន្តិចពីគោលលទ្ធិរបស់ព្រះសហគមន៍នៅក្នុងការប្រឈមមុខនឹងវិបតិ្តនានា និងការផ្លាស់ប្តូរ។

វគ្គបណ្តុះបណ្តាលនេះ គឺនឹងដំណើរការពីថ្ងៃទី​២០ ខែមករា រហូតដល់ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២៤​ ហើយកម្មវិធីនៃការបណ្តុះបណ្តាលគឺនឹងប្រពឹត្តទៅនៅទីក្រុងរ៉ូម។​

ក្រៅពីពង្រឹងនូវការយល់ដឹងដល់ពីព្រះសហគមន៍កាតូលិក គោលលទ្ធិហើយនោះ អ្នកដែលចូ​ល​រួមវគ្គបណ្តុះបណ្តាលនេះក៏នឹងទទួលបាន ការលើកទឹកចិត្តអោយបង្កើនកិច្ចសហប្រតិបត្តិកា​រ មិត្តភាព និងការអភិវឌ្ឍការយល់ដឹងអំពីគ្នាផងដែរ៕

Daily Program

Livesteam thumbnail