មូលនិធិទំនាក់ទំនងសម្រាប់អាស៊ីប្រកាសស្វែងម្ចាស់ពានរង្វាន់ Lagerwey លើកទី ៤
មូលនិធិទំនាក់ទំនងសម្រាប់អាស៊ី បានប្រកាសស្វែងរកម្ចាស់ជ័យលាភីពានរង្វាន់ Lagerwey លើកទី៤។ នេះបើតាមសេចក្តីរាយការណ៍តាមវិទ្យាវ៉ារីតាសអាស៊ី។
ប្រភពដដែលបានបន្តថា បេក្ខជនដែលនឹងទទួលបានពានរង្វាន់នេះលុះត្រាតែបុគ្គលនោះ មានគោលបំណងប្រើប្រាស់ទំនាក់ទំនងដើម្បីជំរុញគោលការណ៍គ្រីស្តបរិស័ទ និងផ្តល់ឱ្យអ្នកដែលត្រូវការឧបករណ៍ដែលពួកគេត្រូវការដើម្បីកែលម្អសង្គមនៅក្នុងផ្នែកជាច្រើននៃការតស៊ូមតិដូចជាសន្តិភាព យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ គណនេយ្យភាពសង្គម ការគ្រប់គ្រងបរិស្ថាន ការចូលរួមរបស់យុវជន ការផ្លាស់ប្តូរភាពជាពលរដ្ឋឌីជីថល ការកសាងសហគមន៍ជាដើម ។
ពាក្យស្នើសុំអាចទទួលបានតាមរយៈអេឡិចត្រូនិកដែលមានអស័យដ្ឋាន ៖ https://forms.office.com/r/SG5xaYZPat ហើយថ្ងៃផុតកំណត់សម្រាប់ការដាក់ស្នើគឺថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ ឫអាចទំនាក់ទំនង តាមរយៈ [email protected] ឬចូលទៅកាន់គេហទំព័រ www.cfamedia.org ។
ពាន់រង្វាន់នេះបានផ្តួចផ្តើមឡើងដោយលោក ខ័ណេលីអូ ឡាហ្គ័វេ (Cornelio Lagerwey) ជាបូជាចារ្យជនជាតិហូឡង់ និងជាអ្នកផ្សព្វផ្សាយសាសនា ដែលបានមកដល់ប្រទេសហ្វីលីពីនក្នុងឆ្នាំ ១៩៥៤ តាមរយៈ ប្រទេសឥណ្ឌូនេស៊ី ហើយបានបម្រើព្រះសហគមន៍អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងព្រះសហគមន៍កាតូលិកទូទាំងប្រទេសហ្វីលីពីន។
លោកបូជាចារ្យ និងអ្នកនិពន្ធហ្វីលីពីន ដែលមានឈ្មោះថា ជីណារ៉ូ អុង ( Genaro Ong ) ក៏បានរួមគ្នាបានបង្កើតមជ្ឈមណ្ឌលទំនាក់ទំនងសង្គម (SCC) ក្នុងឆ្នាំ ១៩៦៥ ដើម្បីបង្កើត "ការបោះពុម្ពផ្សាយពាក់ព័ន្ធសង្គម និងកម្មវិធីវិទ្យុ និងទូរទស្សន៍។
នៅក្នុងឆ្នាំ១៩៧២ អតីតមេដឹកនាំផ្តាច់ការហ្វីលីពិន គឺលោក ហ្វឺឌីណង់ ម៉ាកូស បានចាប់រូបលោក បូជាចារ្យនិងអ្នកដឹកនាំមជ្ឈមណ្ឌលទំនាក់ទំនងសង្គមមួយចំនួន ដាក់ពន្ធនាគារនៅក្នុង ឆ្នាំ ១៩៧២ ហើយក្រោយមក នៅឆ្នាំ១៩៧៥ មជ្ឈមណ្ឌលនេះក៏បានប្តូឈ្មោះ មូលនិធិទំនាក់ទំនងសម្រាប់អាស៊ី នៅឆ្នាំ ១៩៧៥ ហើយលោកបូជាចារ្យបានទទួលមរណៈភាពនៅឆ្នាំ១៩៩៥ រហូតដល់ ឆ្នាំ២០២០ ទើបមានការផ្តួចផ្តើមបង្កើតពានរង្វាន់នេះឡើងមក៕