មន្រ្តីសន្តអាសនៈប្រចាំនៅអង្គការ​ FAO បានអះអាងថា សន្តិភាពវាចាំបាច់បំផុតដើម្បីលុបបំបាត់គ្រោះអត់ឃ្លាន

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃព្រះសហគមន៍កាតូលិកប្រចាំនៅអង្គការ FAO បានលើកឡើងថា សន្តិភាពគឺកត្តាលីករដ៏ចាំបាច់បំផុត ដើម្បីលុបបំបាត់ភាពអត់ឃ្លាននៅលើពិភពលោក ។

លោកអគ្គអភិបាល ហ្វីណាន់ដូ ជីកា អារីលឡាណូ ( Fernando Chica Arellano) បានថ្លែងសង្កត់ធ្ងន់កាលពីថ្ងៃទី២០ ខែមេសា ថា ដោយសារការប៉ះទង្គិចជាប្រព័ន្ធដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ាវាពិតជាធ្វើឲ្យពិភពលោករង្គោះរង្គឺហើយអ្នកជួបគ្រោះអត់ឃ្លានក៏ច្រើន ។​

 អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃព្រះសហគមន៍កាតូលិកប្រចាំFAO បាន ជំរុញឱ្យពិភពលោកមានវិធានការជាបន្ទាន់ដើម្បីធ្វើឱ្យទីផ្សារមានស្ថិរភាព និងការពារប្រជាជនងាយរងគ្រោះ ហើយបន្ទរការអំពាវនាវរបស់សម្តេចប៉ាបឡេអូទី១៤ឱ្យប្រើយន្តការទូតដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

ព្រះសហគមន៍កាតូលិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងវិបត្តិជាច្រើនដែលប៉ះពាល់ដល់ប្រជាជននៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើប្រព័ន្ធផលិតកម្មកសិ-ចំណីអាហារ។

លោកអគ្គអភិបាលបានលើកឡើងថា ជម្លោះដែលកំពុងបន្ត និងបញ្ហាប្រឈមផ្នែក អាកាសធាតុធ្ងន់ធ្ងរកំពុងជំរុញឱ្យមនុស្សកាន់តែច្រើនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ភាពអត់ឃ្លាន និងអសន្តិសុខស្បៀងអាហារ។

លោកបានបន្តទៀតថា ការកើនឡើងនូវថ្លៃថាមពល និងជី រួមជាមួយនឹងភាពមិនប្រាកដប្រជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ កំពុងជំរុញឱ្យថ្លៃដើមផលិតកម្មស្បៀងអាហារកើនឡើង និងធ្វើឱ្យការប្រែប្រួលតម្លៃអាហារកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅក្នុងប្រទេសងាយរងគ្រោះដែលពឹងផ្អែកលើការនាំចូល។

លោកបានព្រមានថា ការកើនឡើងនូវជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា នឹងមានផលវិបាកហួសពីព្រំដែន និងធ្វើឱ្យភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗនៅទូទាំងពិភពលោក ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត។

Daily Program

Livesteam thumbnail