មន្រ្តីជាន់ខ្ពស់សន្តអាសនៈ បំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ា

លោកអគ្គអភិបាល ប៉ូល រីឆា ហ្គាឡាហ្គ័រ (Paul Richard Gallagher )រដ្ឋមន្រ្តីទទួលបន្ទុក ទំ​នាក់ទំនងជាមួយរដ្ឋនៃសន្តអសនៈបានមកដល់ប្រទេសហ្ស៊កដានីសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គអភិបាលមក កាន់ប្រទេសហ្ស៊​កដានីដែលដំណើរការចាប់ពី ថ្ងៃទី១១ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០២៤នេះ គឺដើម្បី ប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតពេញលេញរវាងហ្ស៊កដានី និងសន្តអាសនៈ។

យោងតាមកម្មវិធីដែលចេញផ្សាយជាសាធារណៈបានឲ្យដឹងថា លោកអគ្គអភិបាលនឹងចូលគា​ល់ព្រះមហាក្សត្រ អាបឌុលឡាហ្វ អែល ប៊ិន អាល់ ហូសេន ( Abdullah II bin Al-Hussein) នៅថ្ងៃចន្ទ ក៏ដូចជាចូលជួបលោក អាយ៉ាមេន សាឡាឌី ( Ayamen Saladi) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសហ្ស៊កដានី។

លោកអគ្គអភិបាលក៏គ្រោងនឹងទៅទស្សនាអង្គការសប្បុរសធម៌ Hashemite ដែលជាមជ្ឈ​មណ្ឌ​លប្រមូលជំនួយមនុស្សធម៌ដែលត្រូវបានបញ្ជូនពីហ្ស៊កដានីទៅកាន់ហ្គាហ្សា។

លោកអគ្គអភិបាលក៏នឹងដឹកនាំមន្រ្តីសន្តអាសនៈមួយចំនួន បើកកិច្ចប្រជុំជាមួយក្រុមអន្តរសភាលោ​កអភិបាលនៅដែនដីពិសិដ្ឋ និង​ទស្សនៈកិច្ចមណ្ឌលសកម្មភាពអង្គការការីតាស និងកម្មវិធីមួយចំនួនទៀត៕

Daily Program

Livesteam thumbnail