ព្រះសហគមន៍មួយនៅស្រីលង្ការៀបចំសិក្ខាសាលាស្តីពីតម្លៃមនុស្សជាតិក្នុងយុគសម័យបញ្ញាសិប្បនិម្មិត

ព្រះសហគមន៍កាតូលិកនៃភូមិភាគ ហ្គល ( Galle) នៅភាគខាងត្បូងប្រទេសស្រីលង្កាបានរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃដែលមានចំណងជើងថា "ការរកឃើញឡើងវិញនូវមនុស្សជាតិក្នុងយុគសម័យបញ្ញាសិប្បនិម្មិត"។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះដោយមានការចូលរួមពី យុវជន បព្វជិត និងអ្នកកាន់សាសនាមកជួបជុំគ្នាដើម្បីឆ្លុះបញ្ចាំងពីឱកាស និងបញ្ហាប្រឈមដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំនៃវិហារ Queen of the Holy Rosary ក្នុងទីក្រុង ហ្គល ដែលជាទីក្រុងឆ្នេរសមុទ្រមួយដែលមានចម្ងាយប្រហែល ១២០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង កូឡំបូ រដ្ឋធានីរបស់ប្រទេសស្រីលង្កា។

លោកអភិបាល រ៉េម៉ន វិចក្រាម៉ាស៊ីង (Raymond Wickramasinghe) នៃ ព្រះសហគមន៍ភូមិភាគ​ហ្គលបានថ្លែង សង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតម្លៃមនុស្សជាតិនៅក្នុងយុគ្គសម័យបច្ចេកវិទ្យាដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

លោកអភិបាលបានមានប្រសាសន៍ថា "ទោះបីជាបញ្ញាសិប្បនិម្មិតអាចគិតដោយតក្កភាពយ៉ាងណាក៏ដោយ វាមិនអាចយល់ពីអារម្មណ៍ និងការយល់ចិត្តរបស់មនុស្ស ដែលមានលក្ខណៈពិសេសចំពោះមនុស្សនោះទេ"។

លោកបានបន្តថា បញ្ញាសិប្បនិម្មិត  ខ្វះសតិសម្បជញ្ញៈដែលទាញជីវិតរបស់យើងឱ្យកាន់តែខិតជិតព្រះ។ យើងត្រូវតែពង្រឹងសតិសម្បជញ្ញៈ តម្លៃ និងមនុស្សជាតិរបស់យើងជាមុនសិន ហើយបន្ទាប់មកប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ប្រយោជន៍សង្គម៕

Daily Program

Livesteam thumbnail