ព្រះសហគមន៍នៅលើកោះមួយនៅហ្វីលីពីននិយាយអំពី អយុត្តិធម៌នៃថាមពល ដែលកំពុងឡើងកំដៅ

នៅថ្ងៃទិវាផែនដី ដែលគេរៀបចំនៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២៦ កោះមីនដូរ៉ូ (Mindoro)ដែលជាកោះមួយនៅភាគខាងលិចប្រទេសហ្វីលីពីន កំពុងរស់ដោយបង្ហាញនូវអយុត្តិធម៌នៃថាមពលដែលកំពុងតែឡើងកំដៅនៅលើពិភបលោក។

តាំងតែពីថ្ងៃទី២០ ខែមេសាមក ប្រជាពលរដ្ឋនៅលើកោះនេះ បានកំពុងតែរស់នៅជាមួយនឹងសង្គមជីវភាពដែលប្រឈមមុខនឹងកង្វះថាមពលអគ្គីសនី ខណៈខេត្តនេះមិនអាចមានលទ្ធភាពស្វែងរកប្រភពបំពេញតម្រូវការអគ្គីសនីដែលមានត្រឹមតែ ៧មេហ្គាវាត់គ្រប់គ្រាន់នៅឡើយ។​

អគ្គីសនីដែលមាននៅលើកោះនេះបច្ចុប្បន្នត្រូវបានកាត់ផ្តាច់ចាប់ពីម៉ោង១១ព្រឹករហូតដល់ម៉ោង១០យប់ ដោយសារកង្វះប្រេងម៉ាស៊ូត។

ឆ្លើយតបទៅនឹងភាពអយុត្តិធម៌លើផ្នែកថាមពេលដែលកំពុងតែកើតមានឡើងនៅលើកោះនេះ នៅក្នុងសហគមន៍ មេនហ្គីយាន (Mangyan ) បែរជាមានស្ថានភាពផ្ទុយពីនេះ ទោះបីជាទីនោះជាតំបន់ដាច់ស្រយាលនៅលើកោះនេះក៏ដោយដោយសារតែទីនោះមាន ប្រព័ន្ធថាមពលព្រះអាទិត្យដែលគាំទ្រដោយដៃគូសង្គមស៊ីវិលកំពុងផ្តល់អគ្គិសនីដែលអាចទុកចិត្តបានដល់ពលរដ្ឋនៅទីនោះ។​

នៅក្នុងស្ថានភាពបែបនេះ លោក ម៉័សេស គូអេវ៉ាស (Moises Cuevas ) អភិបាលព្រះសហគមន៍កាតូលិកមួយនៅលើកោះនោះបានអំពាវនាវឲ្យគ្រិស្តបរិស័ទរិះគិតលើ ការប្រើប្រាស់ថាមពលព្រះអាទិត្យ។

លោកអភិបាលបានកំពុងតែលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទប្រើប្រាស់ថាមពលនេះនៅក្នុងព្រះសហគមន៍កាតូលិក សាលារៀន និងស្ថាប័នព្រះវិហារនៅទូទាំងខេត្ត ដែលជាការឆ្លើយតបដោយផ្ទាល់ចំពោះ គោលលទ្ធិ ឡូដាតូស៊ី (Laudato Si') ផ្តួចផ្តើមដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។

តាមរយៈការផ្តួចផ្តើមនេះ គម្រោង អភិវឌ្ឍរោងចក្រថាមពលព្រះអាទិត្យ ១៥ មេហ្គាវ៉ាត់កំពុងតែត្រូវបានសិក្សារៀបចំហើយគ្រោងនឹងដាក់ដំណើរការនៅរង្វង់ឆ្នាំ២០២៧  ប៉ុន្តែទោះជាយ៉ាងណាវានៅជាគម្រោងនៅឡើយ៕​

Daily Program

Livesteam thumbnail