ព្រះសហគមន៍នៅភូមិភាគប៉េណាំងជំរុញឲ្យគ្រីស្តបរិស័ទចូលរួមក្នុងបេសកកម្មសង្គម

ព្រះសហគមន៍កាតូលិកនៅភូមិភាគប៉េណាំង( Penang )ក្នុងប្រទេសម៉ាឡេស៊ី មានគោលបំណងជំរុញកិច្ចសហការ ការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញបេសកកម្មសង្គម តាមរយៈយុទ្ធនាកា​រនៅក្នុងរដូវដំណម៤០ថ្ងៃ របស់ខ្លួននៅឆ្នាំ២០២៤។

ដើម្បីសម្រេចបាននូវគោលដៅនេះ ភូមិភាគបានបង្ហាញនូវកញ្ចប់មូលនិធិប្រមាណជា ៥៦ ០០០ ដុល្លារ ដល់ព្រះសហគមន៍កាតូលិកចំនួន ២៩ និងអង្គការបេសកកម្មសង្គមចំនួន ១០ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។

អ្នកតំណាងនៃក្រុមទាំងនេះបានទទួលជំនួយផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលពិធីបង្ហាញមូលប្បទានប័ត្រដោយអង្គការការីតាស ប៉េណាំង នៅវិហារនៃព្រះវិញ្ញាណបរិសុទ្ធកាលពីពេលថ្មីៗកន្លងមកនេះ។

វិទ្យុវ៉ារីតាសអាស៊ីបានរាយការណ៍ថា អ្នកដែលពាក់ព័ន្ធនឹងគម្រោងទាំងនេះគឺរួមមាន មណ្ឌលសក​ម្មភា​ពនានា របស់ព្រះសហគមន៍កាតូលិកនៅប្រទេស ម៉ាឡេស៊ី ដោយរួមទាំង មន្ទីរពេទ្យមហារីក សាលាសម្រាប់បណ្តុះបណ្តាលកុមារជនភៀសខ្លួន; មជ្ឈមណ្ឌលថែទាំទុរគតជនជាដើម។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ដដែលនោះ លោកកាឌីណាល់ សេបាសៀន ហ្វ្រង់ស៊ីស (Sebastian Francis) ដែលជាអភិបាលព្រះសហគមន៍ភូមិភាគប៉េណាំង បានដឹកនាំការចាប់ផ្តើម យុទ្ធនាការនេះ ហើ​យបានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទ រួមគ្នាកសាងព្រះសហគមន៍ និងពិភពផែនដី របស់យើងឡើងវិញ។

ទន្ទឹមនឹងនោះ តំណាងព្រះសហគមន៍ផ្សេងៗក៏បានបង្ហាញពីបញ្ហាសំខាន់ៗមួយចំនួនដែលពួកគេកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ជាពិសេសកង្វះអ្នកស្ម័គ្រចិត្ត និងបញ្ហាប្រឈមក្នុងការជ្រើសរើសបុគ្គលិកជាដើម៕

Daily Program

Livesteam thumbnail