ព្រះសហគមន៍ខ្លះនៅឥណ្ឌូនេស៊ីពន្យារពេលពិធីបុណ្យរោយផេះដោយសារតែការបោះឆ្នោត
លោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅភូមិភាគមួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្តពន្យាពេលនៃពិធីបុណ្យរោយផេះដោយសារតែការកំណត់កាលវិភាគរៀបចំ ពិធីបុណ្យនេះចំថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងប្រទេស។
ព្រះសហគមន៍ដែលបានសម្រេចចិត្តធ្វើការពន្យារពេលរៀបចំពិធីនេះរួមមានព្រះសហគមន៍ រូតិន (Roteng) និង ព្រះសហគមន៍កាតូលិក ស៊ីព្រីយ៉ាណូស ហ័ម៉ាត (Siprianus Format)។
តាមការគ្រោងទុកបុណ្យរោយផេះ គឺគ្រោងនឹងរៀបចំនៅថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២៤ ចំគ្នា នឹង ថ្ងៃដែលប្រទេសឥណ្ឌូនេស៊ីដែលជាប្រជាជាតិច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក នេះបានសម្រេចចិត្តរៀបចំធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។
ដោយសារតែជាន់គ្នាបែបនេះទើបលោកអភិបាលនៅតាមព្រះសហគមន៍កាតូលិកទាំងនេះ បានសម្រេចចិត្តពន្យាពេលរៀបចំបុណ្យរោយផេះនេះមកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំដដែលវិញ ។ ដោយឡែកព្រះសហគមន៍ខ្លះគឺពន្យាពេលដល់ថ្ងៃទី១៩ ខែកុម្ភៈវិញ។
ទន្ទឹមនឹងការសម្រេចចិត្តផ្លាស់ប្តូកាលបរិច្ឆេទនៃការរៀបចំពិធីបុណ្យនេះសម្តេចក្រុមលោកអភិបាលល៏បានលើកទឹកចិត្តដល់ពលរដ្ឋនិងគ្រិស្តបរិស័ទឲ្យចូលរួមបោះឆ្នោតដើម្បីជ្រើសរើស មេដឹកនាំប្រទេសដែលខ្លួនគោរពស្រលាញ់តាមការយល់ឃើញ៕