ព្រះសហគមន៍កាតូលិក ទីក្រុងឡាហ័រនៅប៉ាគីស្ថានស្វាគមន៍អគ្គអភិបាលថ្មី
ព្រះសហគមន៍កាតូលិកនៅប្រទេសប៉ាគីស្ថានបានប្រារព្ធពិធីនៃការតែងតាំងលោកអគ្គអភិបាល ខាលីដ រ៉េម៉ាត (Khalid Rehmat) ជាអ្នកគង្វាលថ្មីដល់គ្រីស្តបរិស័ទនៅក្នុងទីក្រុង ឡាហ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ។
ពិធីនេះរៀបចំឡើង នៅវិហារបេះដូងពិសិដ្ឋ ក្នុងទីក្រុងឡាហ័រ ដោយទាក់ទាញបព្វជិត អ្នកកាន់សាសនា និងគ្រហស្ថជាង ១ 000 នាក់។
ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកអគ្គអភិបាល ហ្សេម៉ាណូ ផេណេម៉ូត (Germano Penemote) ឯកអគ្គរាជទូតបុរីវ៉ាទីកង់ ប្រចាំប្រទេសប៉ាគីស្ថាន ។
លោកអគ្គអភិបាលបានបង្ហាញពីការគោរព និងអបអរសាទររបស់សម្តេចប៉ាប ឡេអូ ដោយពិពណ៌នាអំពីឱកាសនេះថាជាការចាប់ផ្តើមនៃជំពូកថ្មីមួយសម្រាប់ព្រះសហគមន៍ក្នុងស្រុក។
លោកបាននិយាយថា ពេលនេះមិនមែនគ្រាន់តែជាការផ្ទេរការទទួលខុសត្រូវនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃជំពូកថ្មីមួយស្របតាម ផែនការរបស់ព្រះជាម្ចាស់ ដោយទ្រង់មាន ទំនុកចិត្តថា លោកអគ្គអភិបាលថ្មី នឹងដឹកនាំហើយគង្វាលព្រះសហគមន៍នេះដោយប្រាជ្ញា និង ស្មោះត្រង់ក្រោមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ៕