ព្រះសហគមន៍កាតូលិកហ្វីលីពីនមិនគាំទ្រការចាប់ជនជាតិភាគតិចនៅខេត្តមួយ

ព្រះសហគមន៍កាតូលិកនៅព្រះសហគមន៍ ភ័តូ ប្រាំងស៊ីសា (Puerto Princesa) នៅក្នុងខេត្តប៉ាឡាវ៉ាន់ (Palawan) ប្រទេសហ្វីលីពីនបានបង្ហាញការសោកស្តាយនិងព្រួយបារម្ភចំពោះការចាប់ខ្លួនជនជាតិភាគតិច១១ នាល់ នៅតំបន់មួយកន្លែងនៅក្នុងខេត្តនេះ។
តាមសេចក្តីប្រកាសមួយដែលចេញដោយលោក សូកាត មីស៊ិនណា (Socrates Mesiona) អភិបាលនៃព្រះសហគមន៍នេះ បានបង្ហាញជំហរមិនគាំទ្រចំពោះការចាប់ឃុំឃាំងខ្លួនជនជាតិភាគតិចពាក់ព័ន្ធនឹងការតវ៉ាមួយនៅក្នុងមូលដ្ឋាននោះ។
លោកអភិបាលបានលើកឡើងថា អ្នកដែលត្រូវចាប់ខ្លួនគឺជាមនុស្សនិងជាប្រជាពលរដ្ឋធម្មតាដែលបានធ្វើការតវ៉ាដោយសន្តិវិធី ដើម្បីការពារសិទ្ធិ ដើម្បីរស់និងប្រកបរបចិញ្ចឹមជីវិតនៅលើធនធានមូលដ្ឋានបន្តពីដូនតារបស់ពួកគេតែប៉ុណ្ណោះ។
លោកអភិបាលបានលើកឡើងថា ព្រះសហគមន៍សូមរក្សាជំហរសាមគ្គីភាពជាមួយនឹងបងប្អូនជនជាតិភាគតិច នៅក្នុងការការពារសិទ្ធិ ដើម្បីរស់នៅដោយស្ងប់ស្ងាត់ នៅលើដី ដែលបន្តពីដូនតារបស់ពួកគេមក។
លោកអភិបាលក៏បានស្នើឲ្យរដ្ឋាភិបាល និង សាធារណជនទទួលស្គាល់ក៏ដូចជាគោរពចំពោះសិទ្ធិជនជាតិភាគតិច ហើយទទូចថា ពួកគេមិនគួរត្រូវបានចាត់ទុកថាជាឧក្រិដ្ឋជនឡើយ។ អ្វីដែលពួកគេធ្វើគឺគ្រានតែដើម្បីការពារសិទ្ធិ ការពារផ្ទះ ការពារជិវិតនិងជីវភាព និង វប្បធម៌របស់ពួកគេប៉ុណ្ណោះ៕
Daily Program
