ព្រះសហគមន៍កាតូលិកព្រួយបារម្ភថាសង្រ្គាមអាចរីករាលដាលដល់សមុទ្រក្រហម

ព្រះសហគមន៍កាតូលិកភូមិភាគអារ៉ាប់ប៊ីភាគខាងត្បូង បានសំដែងនូវការព្រួយបារម្ភរបស់ខ្លួនថា នៅតំបន់ក្រហមគឺនៅមិនទាន់ផ្ទុះសង្រ្គាមទេ ប៉ុន្តែក្តីបារម្ភគឺនៅតែបន្តកើតមាន ជារឿយៗ​ ហើយព្រមានថា ប្រសិនបើសង្រ្គាមផ្ទុះដល់ទីនោះសន្តិភាពនៅសមុទ្រក្រហមលែងមានទៀតហើយ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា ស្ថានភាពប្រជាជននៅយេម៉េន​គឺមិនទាន់រងផលប៉ះពាល់ធំដុំនៅឡើយទេ ប៉ុន្តែបើវារីករាលដាលនោះ​ដំណើរការសន្តិភាពនៅតំបន់ដ៏ប្រេះស្រាំនេះនឹងផ្ទុះ ហើយអសន្តិសុខនឹងលែងមាននៅតំបន់សមុទ្រក្រហម​។​

លោក ប៉ាវឡូ ម៉ាទីណេលលី (Paolo Martinelli) អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគខាងត្បុង អារ៉ាប៊ី​បានមានប្រសាសន៍ថា បានមានប្រសាសន៍ថា អំពើហិង្សានៅសមុទ្រក្រហម ជាពិសេសគឺនៅយេម៉េនគឺផុយស្រួយមែនទែន ខណៈដែលសង្រ្គាមនៅក្នុងប្រទេសនេះបានអូសបន្លាយមកអស់រយៈពេល ៩ ឆ្នាំមកហើយនោះ ។

លោកបានសម្តែងក្តីសង្ឃឹមថា ការកើនឡើងនៃការប្រឈមមុខដាក់គ្នាខាងយោធានៅក្នុងតំ បន់នឹងមិនផ្ទុះសង្រ្គាម ហើយក៏សង្ឃឹមថាប្រទេសនានានឹងមិនបញ្ឈប់កិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពចុងក្រោយបង្អស់នៅក្នុងប្រទេសមជ្ឈិមបូព៌ានោះទេ៕

Daily Program

Livesteam thumbnail