ព្រះសហគមន៍កាតូលិកប៉ាគីស្ថានសន្យាបន្តខិតខំសាងសង់ស្ពាននៃជំនឿតាមរយៈការបម្រើ
ព្រះសហគមន៍កាតូលិកនៅប្រទេសប៉ាគីស្ថាន ជាកន្លែងដែលគ្រិស្តបរិស័ទមានចំនួនមិនដល់ ២ភាគរយផងនៃប្រជាជនជាង ២៤០ លាននាក់ ។
តាមរយៈព្រឹត្តិការណ៍នៃកិច្ចប្រជុំពេញអង្គសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី ហៅកាត់ថា FABC នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២០ ដល់ ២៦ ខែកក្កដា ព្រះសហគមន៍ប៉ាគីស្ថាន នឹងចែករំលែកអំពី យន្តការរស់រានមានជីវិតប្រចាំថ្ងៃ។
លោកកាឌីណាល់ លោកអភិបាល និង លោក បូជាចារ្យនៅព្រះសហគមន៍កាតូលិកប៉ាគីស្ថានក៏នឹងចែករំលែកអំពីវិធីសាស្រ្តនៃ ការរុករកច្បាប់ និង បញ្ហាផ្សេងៗនៅក្នុងព្រះសហគមន៍។ល។
ព្រះសហគមន៍កាតូលិកប៉ាគីស្ថានត្រៀមខ្លួន ក្នុងការជួយកសាងស្ពានតាមរយៈ ការឆ្លងកាត់ការបាក់បែកខាងសាសនាយ៉ាងជ្រៅ ដើម្បីជំនួសអរិភាពជាមួយនឹងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។
នៅពេលនេះស្ពានដ៏រឹងមាំបំផុតរបស់ព្រះវិហារនៅប៉ាគីស្ថានត្រូវបានចងភ្ជាប់ទៅនឹងការបម្រើជាស្ថាប័នដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរាប់ទសវត្សរ៍ ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមទូលំទូលាយ។