ព្រះសហគមន៍កាតូលិកត្រូវសិក្សាទ្រឹស្ដីគ្រួសារសម្រាប់គ្រហស្ថ

លោកអគ្គអភិបាលវ៉ាំងសេនហ្សូ ប៉ាលៀ ( Vincenzo Paglia ) ប្រធានបណ្ឌិតសភាវ៉ាទីកង់ បានមានប្រសាសន៍ថា ព្រះសហគមន៍កាតូលិកគឺមានការចាំបាច់ត្រូវជួយមនុស្សជាតិឲ្យយល់ពីទ្រឹស្តីនៃគ្រួសារ។

លោកបានមានប្រសាសន៍នៅពេលចូលរួមបើកវគ្គសិក្សាសម្រាប់អ្នកជំនាញគ្រូអប់រំជំនឿ ក្នុងរដ្ឋ កេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះថាព្រះសហគមន៍កាតូលិក ត្រូវការស្វែងយល់ពីទ្រឹស្ដីនៃគ្រួសារ។

លោកអគ្គអភិបាល បានអំពាវនាវឱ្យមានការប្រកាសជាថ្មីអំពីដំណឹងល្អនៃគ្រួសារ ដោយនិយាយថាការឆ្លុះបញ្ចាំងទ្រឹស្ដីលើប្រធានបទនេះនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា នៅក្នុងយុគសម័យបច្ចុប្បន្ន ទេវវិទ្យាកំពុងតែ ប្រឈមមុខនឹងបញ្ហាប្រឈមថ្មីមួយដែលនិយាយអំពីប្រធានបទនៃគ្រួសារក្នុងលក្ខណៈគ្រប់គ្រាន់។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា ទ្រឹស្ដីដ៏ទូលំទូលាយនៃគ្រួសារ ដែលត្រូវបានចាត់ទុកថាជាតួនៃទំនាក់ទំនង មិនទាន់ត្រូវបានឈ្វេងយល់ទាំងស្រុងនៅឡើយទេ ទោះបីជាការសិក្សាជាច្រើនត្រូវបានធ្វើឡើងលើការរួបរួមស្វាមី និងភរិយា និងសេចក្ដីស្រឡាញ់របស់ស្វាមីភរិយា រួមជាមួយនឹងការសិក្សាជាច្រើនលើអាពាហ៍ពិពាហ៍ពីប្រព័ន្ធតុលាការ ក៏ដូចជា ទស្សនវិស័យផ្សេងៗក៏ដោយ៕

Daily Program

Livesteam thumbnail