ព្រះសហគមន៍កាតូលិកចិននឹងមានលោកអភិបាល ថ្មីមួយរូបទៀត
ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសចិនត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា នឹងមានលោកអភិបាលថ្មីមួយរូបទៀត ដែលទទួលការតែងតាំងដោយសម្តេចប៉ាបតាម កិច្ចព្រមព្រៀងបំពេញបន្ថែមរវាងចិននិងសន្តអាសនៈ។
ប្រភពដដែលបានបន្តថា លោកបូជាចារ្យថ្មីដែលបានប្រកាសនៅដើមខែកុម្ភៈនេះ គឺលោក ព្យែត្រូ វូ យីស៊ុន (Pietro Wu Yishun) ជាអភិបាលថ្មីដើម្បីគង្វាលព្រះសហគមន៍ ចាវូ (Shaowu) ដែលពីមុនគេស្គាល់ថា មីងប៉ី (Minbei) នៅក្នុងខេត្តហ្វូជៀន (Fujian)។
លោកអភិបាលថ្មី ព្យែត្រូ វូ យីស៊ុន ត្រូវបានគេដឹងថា សម្តេចប៉ាបបានតែងតំាងលោកតាំងពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣មកម្ល៉េះ។
លោកអភិបាលលោក ព្យែត្រូ វូ យីស៊ុនត្រូវបានគេដឹងថា កើតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៦៤ ហើយក្លាយជាបូជាចារ្យនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩២នៅព្រះសហគមន៍ សៀមិន ( Xiamen)។
លោកអភិបាលបានត្រូវព្រះសហគមន៍ចិនបញ្ជូនទៅគង្វាលនៅមីងប៉ី ហើយបានបំពេញតួនារទីជាច្រើន៕