ព្រះវិហារប្រវត្តិសាស្ត្រមួយនៅទីក្រុងគៀវរងការខូចខាតក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទម្លាក់គ្រាប់បែកមកលើទីក្រុងគៀវ ប្រទេសអ៊ុយក្រែននាថ្ងៃទី១១ ខែមិថុនា ព្រះវិហាបុរាណមួយកន្លែងនៅក្នុងទីក្រុងនោះបានរកការខូចខាត។
វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះវិហារនោះ ត្រូវបានគេដឹងថា មានឈ្មោះ ព្រះវិហារ Holy Wisdom Cathedral ដែលបានត្រូវគេសាងសង់ឡើងតាំងពី ក្នុងសតវត្សទី១១ ។
គ្រិស្តបរិស័ទបានរាយការណ៍ថា ព្រះវិហារនេះ ជានិមិត្តរូបខាងវិញ្ញាណ និងជាកន្លែងអប់រំជំនឿនិងពង្រឹង សីលធម៌មួយសម្រាប់ពលរដ្ឋអ៊ុយក្រែន។
ក្រៅពីព្រះវិហារនេះចេញ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ៣១៥គ្រឿងបានសម្លាប់មនុស្ស ៧ នាក់ របួស១៣ នាក់។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡេនស្គី ( Volodymyr Zelensky) បាននិយាយថា ការវាយប្រហាររយៈពេលប្រាំម៉ោង ដែលរុស្ស៊ីបានវាយប្រហារ គឺជា "ការវាយប្រហារដ៏ធំបំផុតមួយ" លើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនក្នុងសង្រ្គាមរយៈពេល ៣ ឆ្នាំមកនេះ៕
Daily Program
