ព្រះចៅឆាលនសចក្រភពអង់គ្លេសមានរោគសញ្ញាមហារីក

ព្រះចៅ ឆាល ដែលជាមហាក្សត្រនៃចក្រភពអង់គ្លេស​ មានព្រះជន្ម៧៥ វស្សា បានរកឃើញរោគសញ្ញាមហារីក​។​

ព័ត៌មានពីព្រះរាជសុខភាពរបស់ព្រះចៅឆាល គឺបានបង្កការព្រួយបារម្ភខ្លាំងអំពីសុខភាពទ្រង់នៅក្នុងចំណោមពលរដ្ឋអង់គ្លេស ខណៈដែលមេដឹកនាំពិភពលោកក៏បានផ្ញើរសារទូរលេខចូលរួមសំដែងការសាកសួរសុខទុក្ខព្រះអង្គផងដែរ។

ព័ត៌មានដ៏អាក្រក់នេះ បានកើតឡើងក្រោយពេលដែលទ្រង់បានឡើងសោយរាជ្យបន្តពីមាតាទ្រង់ បានរយៈពេលប្រមាណជា​១៨ ខែប៉ុណ្ណោះ ។

 លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានផ្ញើរសារទូរលេខសាកសួរសុខទុក្ខ និងបានលើកទឹកចិត្តទ្រង់ឲ្យក្លាហាននៅក្នុងការទប់ទល់នឹងរោគសញ្ញាដ៏កាចសាហាវនេះ៕

Daily Program

Livesteam thumbnail