ព្រឹត្តិការណ៍នៃការរៀបចំ Christian Jubilee មានកំណើតតាំងពីឆ្នាំ១៣០០មក
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា កម្មវិធីអំណរសប្យាយមួយដែលគ្រីស្តបរិស័ទរីករាយ នៅក្នុងការបង្ហាញខ្លួនជាគ្រីស្តសាសនិក ដែលហៅថា Christian Jubilee គឺបានកកើតឡើងតាំងពីឆ្នាំ១៣០០ មក។
ប្រភពដដែលបានឲ្យដឹងថា តាមរយៈកម្មវិធី Christian Jubilee នេះ គ្រីស្តបរិស័ទបានរៀនច្រើនពីជីវិតនៅក្នុងនាមជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។
តាមឯកសារកម្មវិធី Christian Jubilee ត្រូវបានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ១៣០០ ដោយសម្តេចប៉ាប បូនីហ្វេស ទី៨ ( Pope Boniface VIII )។
សម្តេចប៉ាប បូនីហ្វេសទី ៨ បានប្រកាសកម្មវិធី Christian Jubilee គឺជាការបកស្រាយឡើងវិញខាងវិញ្ញាណ។
កម្មវិធីនេះពីដើមមកគឺត្រូវបានព្រះសហគមន៍រៀបចំឡើងដោយមានកម្មវិធីកម្រផ្សេងៗ ដោយរួមទាំងការដោះលែងទាសករ ការរំដោះខ្លួនចេញពីពីអំពើបាប និងពីការដាក់ទណ្ឌកម្មដោយសារតែអំពើបាប ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះត្រូវបានរំលឹកឡើងវិញយ៉ាងរស់រវើកដោយអ្នកធម្មយាត្រានានា៕