ប្រទេសប៉ាពួញូវហ្គីណេផ្ទុះអំពើហិង្សា
ជនប្រដាប់អាវុធ២៦នាក់ រួមទាំងអ្នកភូមិមួយចំនួន ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងករណីផ្ទុះអំពើហិង្សាថ្មីមួយនៅក្នុងចំណោមក្រុមជនជាតិភាគតិចនៅប្រទេសប៉ាពួរញូវហ្គីណេ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អំពើហិង្សានៅប្រជាជាតិដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនេះ បានកើតឡើងជាថ្មីកាលពីថ្ងៃអាទិត្យ នៅខេត្ត អេនហ្គា (Enga ) នាតំបន់ខ្ពង់រាបដាច់ស្រយាលមួយ នៅប្រជាជាតិនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា អំពើហិង្សាដ៏រន្ធត់នេះ ត្រូវបានកើតមានឡើងដោយសារតែទំនាស់កុលសម្ព័ន្ធ ។
នៅទូទាំងប្រទេសប៉ាពូរញូវហ្គីណេនេះ គេដឹងថាមានប្រជាជនសរុបចំនួន ១០ លាននាក់ ភាគច្រើនគឺជាកសិករ ហើយមានកុលសម្ព័ន្ធរាប់រយ។ ក្រៅពីនេះពួកគេក៏មានភាសា និងវប្បធម៌ខុសៗគ្នា ដូច្នេះហើយទើបបានទីនោះបញ្ហាទំនាស់កុលសម្ព័ន្ធងាយនឹងកើតហានិភ័យបំផុត។
នេះគឺជាទំនាស់ថ្មីមួយ ចាប់តាំងពីកុប្បកម្មដោយហិង្សាមួយបានផ្ទុះកាលពីថ្ងៃទី១០ ខែមករា កន្លងទៅ ដោយនៅពេលនោះព្រឹត្តិការណ៍នេះបានសម្លាប់ជីវិតមនុស្សសរុប ១០ នាក់៕