ប្រទេសជាច្រើនដកកញ្ចប់មូលនិធិមួយជួយជនភៀសខ្លួនប៉ាឡេស្ទីន

អង្គការសហប្រជាជាតិ បានសំដែងនូវព្រួយបារម្ភអំពីការដួលរលំនៃកញ្ចប់កម្មវិធីជំនួយមួយដែលកំពុងតែជួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន ខណៈដែលប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានដកការផ្គត់ផ្គង់មូលនិធិទៅឱ្យទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA)។​

វ៉ាទីកង់ញូវបានរាយការណ៍ថា ការសម្រេចចិត្តដកនេះគឺកើតមានឡើង បន្ទាប់ពីបុគ្គលិករបស់អង្គការសហប្រជាជាតិ ត្រូវបានគេចោទប្រកាន់ថាបានលូចផ្តល់ជំនួយទៅក្រុម​ ហាម៉ាស នៅក្នុងការ វាយ​ប្រហារលើ​អ៊ីស្រាអែល​នៅ​ដើម​ខែ​តុលា។

ប្រភពដដែលបានរាយការណ៍ថា យ៉ាងហោចណាស់មានប្រទេសចំនួន៩បានដកមូលនិធិពីទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ាបន្ទាប់ពីមានការចោទប្រកាន់ថាបុគ្គលិកនៃកម្មវិធីនេះ១២រូប បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែល។

សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអង់គ្លេស ស្ថិតក្នុងចំណោមប្រទេសដែលបានផ្អាកការផ្តល់មូលនិធិរបស់ពួកគេដល់ទីភ្នាក់ងារជំនួយនេះចាប់តំាងពីវា ត្រូវបានបង្កើតឡើងជាអង្គការបុត្រសម្ព័ន្ធនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៤៩។

ប្រទេសផ្សេងទៀតដែលផ្អាកការផ្តល់មូលនិធិរួមមាន អូស្ត្រាលី អ៊ីតាលី កាណាដា ហ្វាំងឡង់ ជប៉ុន និងហូឡង់។

កាលពីថ្ងៃចន្ទ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួននឹងមិនអាចបន្តប្រតិបត្តិការនៅតំបន់ហ្គាហ្សា និងទូទាំងតំបន់លើសពីចុងខែកុម្ភៈ ប្រសិនបើមូលនិធិមិនត្រូវបានបន្ត៕

Daily Program

Livesteam thumbnail