ប្រជាជន៣,៣ពាន់លាននាក់ចំណាយលើបំណុលតិចជាងលើសុខភាព

ប្រជាជនសរុបប្រមាណជា ៣,៣ ពាន់លាននាក់  ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកគឺបានកំពុងតែ រស់នៅក្នុងប្រទេសដែលចំណាយប្រាក់ច្រើនលើបំណុល ជាងលើការថែទាំសុខភាព។

វ៉ាទីកង់ញូវបានរាយការណ៍ថា នោះគឺជាស្ថិតិដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីផុសនៅលើ អ៊ីនធឺណិតថ្មីៗនេះដោយអង្គការការីតាស។

ប្រភពដដែលបានរាយការណ៍ថា តួរលេខនេះ ត្រូវបានប្រកាសនៅពេលដែល​អង្គការការីតាសអន្តរជាតិ បានរៀបចំ សិក្ខាសាលាមួយជាមួយនឹងបណ្តាញការងារដែលមានសមាជិក ជាង២០០ នាក់  ដែលពួកគេជា បុគ្គលិកមនុស្សធម៌ អ្នកសេដ្ឋកិច្ចដែលទទួលស្គាល់ជាអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់នៃសន្តអសនៈ ដើម្បីពិភាក្សាអំពីបំណុល អាកាសធាតុ និងការអភិវឌ្ឍន៍។

ពាក់ព័ន្ធនឹងបញ្ហាបំណុលនេះ លោក  អាឡាស្តែ ឌូតតុន (Alastair Dutton ) អគ្គលេខាធិការនៃអង្គការការីតាស ​បានលើកឡើង ​ថា ​ប្រទេស​ជា​ច្រើន​ចំណាយ​ប្រាក់​ដ៏លើសលុប លើ​ការដោះស្រាយ ​បំណុល​ ជាងលើការ​ថែទាំ​សុខភាព និង​ការ​អប់រំ​។

លោកបាន គូសបញ្ជាក់ផងដែរថា ប្រធានបទនៃកំណែទម្រង់បំណុលត្រូវបានលើកឡើងរួចហើយដោយ សម្តេចប៉ាបឡេអូទី១៤ នៅពេលដែលទ្រង់យាងចូលកាន់តំណែងជាសម្តេចប៉ាបប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

លោកបានលើកឡើងថា បំណុលជាប្រធានបទដែលទ្រង់បានយកចិត្តទុកដាក់និង បានអំពាវនាវឱ្យមាន "យន្តការពហុជាតិ" ដើម្បីគ្រប់គ្រងបំណុល៕

Daily Program

Livesteam thumbnail